ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ៖ ទស្សនៈវិជ្ជានៅពីក្រោយការធ្វើបុណ្យទានរបស់ពលរដ្ឋខ្មែរ
ភ្នំពេញ៖ ពិធីកាន់បិណ្ឌ បានចាប់ផ្ដើមហើយ នៅថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ ត្រូវនឹងថ្ងៃទី ១ រោច ខែភទ្របទ ហើយនឹងបន្តអូសបន្លាយរហូតដល់ថ្ងៃទី១៤ រោច ខែភទ្របទ មុននឹងបញ្ចប់ដោយថ្ងៃភ្ជុំបិណ្ឌ ដែលឈានចូលមកដល់នៅថ្ងៃទី១៥ រោច ខែដដែល ។
បុណ្យកាន់បិណ្ឌ និង ភ្ជុំ បិណ្ឌ គឺ ជា ពិធី បុណ្យ ដ៏ ធំ មួយ ក្នុង ចំណោម ពិធី បុណ្យ ធំ ៗ ដទៃ ទៀត នៃ ព្រះរាជពិធី ទ្វារ ទសមាស ដែល ប្រជាពលរដ្ឋ ខ្មែរ គោរព ប្រតិបត្តិ តាំង ពី បុរាណកាល មក ម្ល៉េះ ។
ជា រៀង រាល់ ឆ្នាំ ចាប់ តាំង ពី ថ្ងៃ កាន់ បិណ្ឌ ពុទ្ធបរិស័ទ ខ្មែរ ទាំង ក្មេង ទាំង ចាស់ តែង តែ ដាក់ វេន គ្នា ធ្វើ ចង្ហាន់ ទៅ ប្រគេន ព្រះ សង្ឃ នៅ តាម ទី វត្ត អារាម ។ នៅក្នុងបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ និង ក្នុងពេលដែលព្រះសង្ឃ កំពុង ប្រតិបត្តិ ទំនៀម ចូល វស្សា ពុទ្ធសាសនិក ខ្មែរ មាន ជំនឿ ថា ចង្ហាន់ ដែល ខ្លួន យក ទៅ ប្រគេន ព្រះសង្ឃ នឹង បាន ជា កុសល ដល់ បុព្វការី ជន ដែល បាន ចែក ឋាន ទៅ ហើយ ។
នៅក្នុងរយៈពេល១៥ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌនិងពិធីបុណ្ឌភ្ជុំបិណ្ឌ ពុទ្ធសាសនិកជនខ្មែរ មិនត្រឹមតែធ្វើបុណ្យដល់ព្រះសង្ឃប៉ុណ្ណោះទេ។ គេសង្កេតឃើញថា ក៏មានការធ្វើបុណ្យដាក់ទានដល់ អ្នកក្រខ្សត់ឬខ្វះខាតទាំងឡាយ ព្រមទាំងការធ្វើទានដល់សត្វតាម រយៈ ការ លែង សត្វ ចាប ពី ទ្រុង ឲ្យ មាន សេរីភាព និង ការ ធ្វើ ទាន ដល់ ភាវៈ អរូបិតាម រយៈ ការ បោះ បាយ បិណ្ឌ។ ការបោះបាយបិណ្ឌ ដែលពុទ្ធសាសនិក ជន ខ្មែរ ជឿ ថា ពពួកសភាវៈ អរូបិយ ឬ ពពួក ប្រេត ដែល ស្រេក ឃ្លាន និង ដែល គ្មាន ញាតិ សណ្ដាន ធ្វើ បុណ្យ ឧទ្ទិស កុសល ឲ្យ នឹង បាន ឆី បាយបិណ្ឌទាំងនោះ ហើយ បែរ ក្រោយ ឲ្យ ពរ ពួក គេ ឲ្យ ជួប តែ សេចក្ដី សុខ ។
ពិធី បុណ្យ ភ្ជុំ បិណ្ឌឆ្លុះបញ្ចាំង ឲ្យ ឃើញ ពី ជំនឿ កម្មផល នៅ ក្នុង សង្គម ខ្មែរ ផង ដែរ។ ការ យក ចង្ហាន់ ទៅ ប្រគេន ព្រះសង្ឃ នៅវត្ត ក៏ដូចជាការធ្វើបុណ្យដាក់ទានក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ គឺ ជា ការ ធ្វើបុណ្យ សន្សំ កុសល សម្រាប់ ខ្លួន ឯង ទៅជាតិមុខ។ សម្រាប់ពុទ្ធបរិស័ទខ្មែរ ការធ្វើបុណ្យ គឺជាការធ្វើអំពើល្អ។ ហើយអំពើល្អ នឹង ផ្ដល់ ផល ល្អ ជាការតប ស្នងវិញ បើមិនបានក្នុងជាតិនេះ ក៏បាននៅក្នុងជាតិមុខដែរ។
ទស្សនៈ វិជ្ជានៃ ពិធី បុណ្យ ភ្ជុំ បិណ្ឌ ដ៏ សំខាន់ មួយ ទៀត នោះ គឺ ការ គោរព ដឹង គុណ ចំពោះ មាតា បិតា បុព្វការីជន សាច់ សារ លោហិត និង អ្នក មាន គុណ ផ្សេង ទៀត ។ ការ ទៅ វត្ត ប្រគេន ចង្ហាន់ ព្រះ សង្ឃ និង ផ្ដល់ ទាន ដល់ អ្នក ក្រ ខ្សត់ គឺជា ការ រំលឹក ដឹង គុណ ដល់ បុព្វការី ជន និង សាច់ សារ លោហិត ដែល បាន បាក់ បែក ចែក ឋាន ទៅ ។ ប៉ុន្តែ ទន្ទឹម គ្នា នេះ ពលរដ្ឋ ខ្មែរ ដែល ជា ពុទ្ធ បរិស័ទ គ្រប់ គ្នា ត្រូវ បាន អប់រំ ឲ្យ គោរព ដឹង គុណ មាតា បិតា ដែល នៅ រស់ ផង ដែរ ដោយ ការ ធ្វើ បុណ្យ ជូន ម្ហូប ចំណី ដល់ លោក មុន នឹង យក ចង្ហាន់ ទៅ វត្ត ជា ដើម ។
ជាការ ពិត ពិធី បុណ្យ ភ្ជុំ បិណ្ឌ ជា ទំនៀម ទម្លាប់ ដែល ពលរដ្ឋ ខ្មែរ គោរព ប្រតិបត្តិ តាំង ពី សម័យ បុរាណ កាល មក ម្ល៉េះ ។ ប៉ុន្តែ រហូត មក ទល់ ពេល នេះ នៅ ក្នុង បរិបទ ដែល សេដ្ឋកិច្ច គ្រួសារ ជា បញ្ហា សំខាន់ មតិ មួយ ចំនួន បាន ចោទ សួរ ចំពោះ ភាព ខ្ជះ ខ្ជាយ នៅ តាម វត្ត អារាម មួយ ចំនួន នៅ ក្នុង រដូវ បុណ្យ ភ្ជុំ ។
មែន ទែន ទៅ គេ មិន អាច ប្រកែក បាន ទេ ចំពោះ ភាព ខ្ជះខ្ជាយ ដែល បាន លើក ឡើង នេះ ។ ប៉ុន្តែ ទំនៀម ទម្លាប់ ក៏ ដូច ជា ជំនឿ ដែល ពលរដ្ឋ ខ្មែរ បាន ប្រតិបត្តិ ត គ្នា រាប់ ជំនាន់ មក ហើយ នោះ គឺ ពិត ជា ពិបាក នឹង កាត់ ផ្ដាច់ ណាស់ ។ ម្យ៉ាង វិញ ទៀត ប្រសិន បើ ការ ធ្វើ ម្ហូប ទៅ វត្ត មួយ ស្រាក់ ម្នាក់ តាម សទ្ធា ជ្រះ ថ្លា ហើយ អាច ប្ដូរ មក វិញ នូវ ទស្សនៈ គតិ ឲ្យ ចេះ ផ្ដល់ ទាន ការ អប់រំ ឲ្យ ស្គាល់ បុណ្យ ស្គាល់ បាប និង តម្លៃ នៃ ការ គោរព ដឹង គុណ មាតា បិតា ព្រម ទាំង បុព្វការីជន នោះ ប្រាកដ ណាស់ ថាវា ជា ទង្វើ ដែល គួរ ធ្វើ និង បន្ត ធ្វើ ទៀត ទៅ ថ្ងៃ មុខ៕ ដោយ៖ កែវ កិរិយា