យានយន្តល្មើសចំនួន ៥៣៣គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស នៅថ្ងៃទី១១ ខែកញ្ញា

ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាន នគរបាលចរាចរណ៍និង សណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២២ ម្សិលមិញនេះឱ្យ ដឹងថា មានចំនួនគោលដៅសរុប ១៣២ គោលដៅមានយានយន្តចូល គោលដៅចំនួន ២.២៤៨ គ្រឿង ម៉ូតូ ចំនួន ១.៨៩០ គ្រឿងក្នុងនោះរកឃើញយានយន្ត ល្មើសសរុបចំនួន ៥៣៣ គ្រឿងមានម៉ូតូ ចំនួន ៤៣៣ គ្រឿងត្រូវ បានផាកពិន័យតាម អនុក្រឹត្យលេខ ៣៩. អន ក្រ . បកនៅទូទាំងប្រទេស ។

ដោយឡែកក្នុងរយៈពេល ១១ ថ្ងៃ ( ថ្ងៃ ទី ០១-១១ ខែកញ្ញា ) ការរឹតបន្ដឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកយានយន្តចូល គោលដៅមានចំនួន ២៦.៤៦៩ គ្រឿងក្នុងនោះរក ឃើញយានយន្តល្មើសសរុបចំនួន ៣.៧៧៧ គ្រឿងម៉ូតូមានចំនួន ៣.១៦៩ គ្រឿងត្រូវបាន ផាកពិន័យតាមអនុក្រឹត្យ លេខ៣៩ អន ក្រ . បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែលក៏បានវាយតម្លៃ រយៈពេល ១១ ថ្ងៃនៃ ខែកញ្ញា នេះឃើញថាការ អនុវត្ត តាមអនុក្រឹត្យការផាកពិន័យយានយន្តល្មើសបានដំណើរការទៅ យ៉ាងល្អប្រសើរទទួល បានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវ ទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាង ល្អ ប្រសើរ ។

សូមជម្រាប់ផងដែរថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បណ្តាលឱ្យមនុស្សស្លាប់ ៧នាក់ (ស្រី ៤នាក់) និងរបួសធ្ងន់ ៦នាក់ (ស្រី ១នាក់) របួសស្រាល ៣នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នា ចំនួន ០លើក៕ ដោយ៖ ឆៃហួត និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner