ថៃបន្តមានមនុស្សស្លាប់១៥នាក់បន្ថែមទៀត ដោយសារកូវីដ-១៩

បាងកក៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ បានរាយការណ៍ពីអ្នកជំងឺកូវីដ១៩ ចំនួន ១៥នាក់បន្ថែមទៀត និងមានករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦៩៨ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ១,៩៦៦នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួនជាង ៤.៦៧លានករណី ក្នុងនោះមានអ្នកស្លាប់ ៣២,៥៥៤នាក់ និងអ្នកជាសះស្បើយឡើងវិញគឺជាង ៤.៦២លាននាក់ គិតត្រឹមព្រឹកថ្ងៃទី១២ កញ្ញា៕ ប្រភពពីបាងកកប៉ុស្តិ៍ ,

ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner