ក្រសួងពាណិជ្ជកម្ម ៖ តម្លៃសាំងធម្មតា ៤,៤០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូត តម្លៃ ៥,២០០រៀល ក្នុង១លីត្រ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានជូនដំណឹង ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ដោយសាំងធម្មតាត្រូវលក់តម្លៃ ៤,៤០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៥,២០០រៀល ក្នុង១លីត្រ។

សូមបញ្ជាក់ថា ផ្អែកតាមតម្លៃធម្យមប្រេងឥន្ទនៈលើទីផ្សារអត្តរជាតិ ថ្លៃលក់រាយប្រេងឥន្ទនៈ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នឹងត្រូវលក់ ៤ ៦៦៧រៀល និងតម្លៃប្រេងម៉ាស៊ូតលក់ ៥ ៤៦៧រៀល ក្នុងមួយលីត្រ។

ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៤សេនដុល្លារ ក្នុងមួយលីត្រ ៕ រតនា

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner