ពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារ ១ខ្នង នៅវត្តគង់វង្សរង្សី (វត្តកោះកុក) ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ក្នុងបរិវេណវត្តគង់វង្សរង្សី (វត្តកោះកុក) ស្ថិតក្នុងភូមិកោះកុក ឃុំកោះទន្ទឹម ស្រុកកំពង់សៀម មានរៀបចំប្រារព្ធពិធីបុណ្យបញ្ចុះបឋមសិលាសាងសង់ព្រះវិហារ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព សម្តេចព្រះឧត្តមវង្សាកិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ និងជាព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ឯកឧត្តម វេង សាខុន បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះសប្បុរសជន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងពុទ្ធិបរិស័ទដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាកថវិកា និងសម្ភារសាងសង់ (ខ្សាច់ ថ្ម ដែក និងឥដ្ឋ) សរុបថវិកា ៧៩ ៧០០ដុល្លារ (មិនរួមតម្លៃសម្ភារសំណង់)។ ដោយឡែក ឯកឧត្តមប្រធានក្រុម បានជួយឧបត្ថម្ភអំពូលសូឡាចំនួន ២២៨អំពូល សម្រាប់ដាក់បំភ្លឺនៅតាមដងផ្លូវទូទាំងឃុំ ។

ឯកឧត្តមបានថ្លែងអំណរគុណ និងបានបញ្ជាក់ថា នេះជាសិល្ប:នៃការចែករំលែកក្នុងស្មារតីទទួលខុសត្រូវរួមគ្នាអភិវឌ្ឍវិស័យពុទ្ធចក្រឱ្យរីកចម្រើនថែមទៀត ៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner