អភិបាលរងខេត្តកំពង់ស្ពឺ ប្តេជ្ញាជំរុញគ្រប់ប្រភេទកីឡានៅខេត្តកំពង់ស្ពឺឲ្យរីកចំរើន

ការប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៩ ដែលរៀបចំដោយ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នៅដងព្រែក ខេត្ត កំពត ទូកចំណុះ១២នាក់បុរស ខេត្ត កំពង់ស្ពឺ ប្រជែងដណ្តើមបានចំណាត់លេខ៣ជូនខេត្តជាលើកដំបូង ខណៈការចូលរួមក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិមុនៗក្រុមទូកខេត្តកំពង់ ស្ពឺ ធ្វើពុំបានល្អដូចការប្រកួតក្នុងឆ្នាំ២០២២នេះឡើយ។
ការអភិវឌ្ឍន៍សមត្ថភាពពីចំណាត់លេខច្រើនមកកាន់ចំណាត់ថ្នាក់ល្អទទួលបានជ័យលាភីឈរលើឈ្នាន់កិត្តិយស ដោយទទួលបានការបំពាក់មេដាយពីគណៈអធិបតីជាលើកដំបូង ឯកឧត្តម សរ សុពុត្រា ប្រធានប្រតិភូដឹកនាំ និងជា អភិបាលរងខេត្ត កំពង់ស្ពឺ បានបង្ហាញអារម្មណ៍រីករាយ និងមោទកភាព ចំពោះការវិឌ្ឍសមត្ថភាពរបស់កីឡាករទូកខេត្ត កំពង់ ស្ពឺខ្លាំងណាស់ ។ ឯកឧត្តម អភិបាលរងខេត្ត ប្តេជ្ញាចិត្ត នឹងជំរុញអត្តពលិកទូកបង្កើនការហ្វឹកហាត់ឲ្យបានខ្លាំងក្លាបន្ថែមលើសនេះទៀត ដើម្បីឈានទៅប្រជែងដណ្តើមឲ្យចំណាត់ថ្នាក់ល្អ សម្រាប់ការប្រកួតជាបន្តបន្ទាប់ទៀត។
អភិបាលរងខាងលើ បានគូសបញ្ជាក់ទៀតថា ខេត្ត កំពង់ស្ពឺ ក្រោមការដឹកនាំ របស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត កំពង់ ស្ពឺ កីឡាក្នុងសន្តិភាព គ្រប់ប្រភេទកីឡាដែលមាននៅក្នុងខេត្ត នឹងជំរុញឲ្យមានសក្តានុពលលេចធ្លោទាំងអស់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍លើកស្ទួយធ្វើឲ្យវិស័យកីឡានៅកម្ពុជាកាន់តែរីកចំរើន។

គួរបញ្ជាក់ថា ទូកខេត្ត កំពង់ ស្ពឺ បុរស ចំណុះ១២នាក់ ដែលប្រជែងដណ្តើមបានចំណាត់លេខ៣ ក្នុង ការប្រកួតការប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិជ្រើសរើសជើងឯកថ្នាក់ជាតិ ពានតរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៩ លើវិញ្ញាប្រកួត៨០០ម៉ែត្រ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner