ឯកឧត្តម មាស សារិន អំពាវនាវ ឲ្យមានការចូលរួមផ្សព្វផ្សាយ គៀងគររកដៃគូទាំងជាតិ និងងន្តរជាតិ ដើម្បីពន្លឿនការអភិវឌ្ឍ កីឡាចំបាប់កាច់ដៃនៅកម្ពុជា

ភ្នំពេញ៖ក្នុងមហាសន្និបាតបូកសរុបការងារក្នុងអាណត្តិទី១ និងទិសដៅការងារបន្ត របស់សហព័ន្ធកីឡាចំបាប់ កាច់ដៃកម្ពុជាកាលពីរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ នៅស្នាក់ការគណៈកម្មាធិការជាតិកម្ពុជា ឯកឧត្តម មាស សារិន ប្រធានសហព័ន្ធកីឡាចំបាប់កាច់ដៃកម្ពុជា បានអំពាវនាវអំពាវនាវ ឲ្យមានការចូលរួមផ្សព្វផ្សាយ គៀងគររកដៃគូទាំងជាតិ និងងន្តរជាតិ ដើម្បីរួមគា្នពន្លឿនការអភិវឌ្ឍវិស័យកីឡា១នេះ ឲ្យមានការរីកចំរើនឈានឆ្ពោះ ទៅការប្រកួតលើឆាកអន្ដរជាតិ ។
ឯកឧត្តមបណ្ឌិត បន្ដថា គ្រប់សមាសភាពក្នុងសង្គម ជាសមាគម ជាក្រុម ឬ ជាបុគ្គល ជាជនបរទេសកាន់លិខិត ឆ្លងដែនបរទេស ជាសមាគមអង្គការក្រៅរដ្ឋាភិបាលក៏ដោយ ឲ្យតែស្នាក់នៅអចិន្ដ្រៃនៅកម្ពុជាគឺអាចចូលជាសមាជិករបស់សហព័ន្ធបាន ដោយសហព័ន្ធបែងចែកថាសមាជិកកម្ពុជាគឺជាសមាជិកសកម្ម។ ប៉ុន្ដែសម្រាប់ជនបរទេស លើការបង់ ការធ្វើអត្តសញ្ញាណបណ្ណកីឡា ឬ ការបង់លើការចុះឈ្មោះចូលរួមប្រកួត ត្រូវបង់ទ្វេរដង លើសពីសមាជិក ជាជនជាតិខ្មែរ។ជាមួយនេះសហព័ន្ធនឹងធ្វើការបែងចែក ទៅតាម កម្រឹត គឺ កម្រឹតជនបរទេសនិង កម្រឹតខ្មែរយើង មានកម្រឹត A និង B ហើយចំពោះការប្រកួត កម្រឹត ទាំង២នេះគឺមិនអាចប្រកួតចម្រុះចូលគ្នាបានឡើយ។
ឯកឧត្តម បណ្ឌិត មាស សារិន បានបញ្ជាក់ថាសហព័ន្ធ បានចុះអនុស្សារណៈយោគយល់គ្នារួចហើយជាមួយសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាដោយបើកទូលាយ ឲ្យកីឡាករកីឡាការិនី ចំបាប់កាច់ដៃអាចទៅប្រកួតកីឡាទាញព្រ័ត្របាន ព្រោះកីឡាទាំង២នេះ លក្ខណៈបច្ចេកទេសក្នុងការប្រកួត ប្រើកម្លាំងដៃដូចគ្នា។ ខាងមុខនេះសហព័ន្ធកីឡាចំបាប់កាច់ដៃ នឹងរៀបចំការប្រកួត១នៅខេត្តសៀមរាប ដើម្បីបំផុសចលនា កីឡាចំបាប់កាច់ដៃឲ្យមានភាពកាន់តែ សកម្មឡើងដើម្បីចំរាញ់រកកីឡាករកីឡាការិនីខ្លាំងៗ ហ្វឹកហាត់បំប៉នបច្ចេក ទេស ឲ្យបានស្រួចស្រាវ សម្រាប់ត្រៀមចូលរួមក្នុងការប្រកួតថ្នាក់អន្ដរជាតិ។
ឯកឧត្តមបណ្ឌិត បានលើកឡើងថា សហព័ន្ធកីឡាកាច់ដៃកម្ពុជាមានការទទួលស្គាល់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារួចហើយ ព្រមទាំងបានចូលជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាចំបាប់កាច់ដៃអន្ដជាតិផង ដែរ។ ប៉ុន្ដែសហព័ន្ធនេះនៅក្មេងខ្ចី មិនទាន់រឹងមាំនៅឡើយ នៅមានបញ្ហាប្រឈម១ចំនួន ដែលត្រូវរួមគ្នាពុះពារដោះស្រាយ ឈានឆ្ពោះទៅរកភាពជោគជ័យ នៅថ្នាក់ជាតិ និងលើឆាក អន្ដរជាតិ។
ដើម្បីអភិវឌ្ឍន៍វិស័យកីឡាកាច់ដៃ ឲ្យដើរលឿនទៅមុខ សហព័ន្ធបានដាក់ចេញនូវ ផែនការយុទ្ធសាស្ដ្រ១ចំនួនរួមមាន ត្រៀមបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក ថ្នាក់ជាតិ នៅតាម រាជធានី-ខេត្ត ។ ត្រៀមប្រកួតកីឡាចំបាប់កាច់ដៃ ពានរង្វាន់ថ្នាក់ជាតិឆ្នាំ២០២២-២០២៣ និង ពានរង្វាន់បើកទូលាយ ឆ្នាំ២០២២ «អាមរ៉េសលីងខាប់ អូផែន ២០២២»(“Armwrestling Cup Open 2022”)។គ្រោងអញ្ជើញគ្រូបង្វឹក អន្តរជាតិមកបណ្តុះបណ្តាល នៅកម្ពុជាបន្ថែមទៀត។ ត្រៀមចូលរួមវគ្គសិក្សាគ្រូបង្វឹក អាជ្ញាកណ្តាល-ចៅក្រុម កម្រិតអាស៊ីអគ្នេយ៍ អាស៊ី និងពិភពលោក ។ត្រៀមបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ទៅចូលរួមប្រកួតកម្រិតអាស៊ីអាគ្នេយ៍ អាស៊ី និងពិភពលោក ។ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ផ្សេងៗបន្ថែមទៀត ដែលសហព័ន្ធកីឡាចំបាប់កាច់ដៃអន្តរជាតិអញ្ជើញ ។ នេះបើតាមការ បញ្ជាក់ក្នុងរបាយការ របស់លោក ប្រាក់សុជាតិ អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់កាច់ដៃកម្ពុជា ក្នុងមហាសន្និបាត ៕

ចាន់ វិចត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner