Cambodia2050 Ep43: ភាពតានតឹងក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្រោមការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន

ក្រោយដំណើរទស្សនៈកិច្ចរបស់លោកស្រី ណានស៊ី ភេឡូស៊ី (Nancy Pelosi) ក្នុងនាមជាប្រធានសភាសហរដ្ឋអាមេរិកទៅកាន់កោះតៃវ៉ាន់ យើងឃើញថា ភាពតានតឹងនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកបានឈានទៅដល់កម្រិតធ្ងន់ធ្ងរមួយទៀតសម្រាប់បណ្តាប្រទេសនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ក្នុងកិច្ចសម្ភាសន៍នេះ កញ្ញា គង់ រតនធីតា អនុប្រធានកម្មវិធី មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា (Cambodia Development Center)​ បានរៀបរាប់អំពីដំណើរដើមទងនៃភាពតាងតឹងរវាងមហាអំណាចអាមេរិក និងចិន ព្រមទាំងតួនាទី និងការត្រៀមខ្លួនរបស់អំណាចកណ្តាល នៅក្នុងតំបន់ និងក្រៅតំបន់ ហើយចុងក្រោយបានរៀបរាប់ពីផលបច្ច័យនានា ដែលនឹងអាចកើតមានដល់អំណាចតូចៗក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកយើងផ្ទាល់។

សណួរទី១៖តើការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនមានតំណើរដើមទងយ៉ាងដូចម្ដេចខ្លះ?តើនៅពេលនេះហេតុអ្វីបានជាមានភាពតានតឹងកើនឡើងមួយកំរិតទៀត?

ភាពតានតឹងរវាងសហរដ្ឋអាមេរិកនឹងចិននៅតែបន្តរកើនឡើងបន្តិចម្ដងៗហើយើងមើលឃើញថាមានបញ្ហារមិនមែនតែមួយទេគឺវាមានដើមចមច្រើននិងកត្តាគួបផ្សំច្រើនជាលំដាប់ដែលធ្វើឲ្យមានការកើនឡើងជាលំដាមអនុញ្ញាឲ្យខ្ញុំលើកឡើងទិតភាពមួយចំនួនដែលជាកត្តារួមចំណែកនៃការកើនកំដៅរវាងប្រទេសទាំងពីរក៏ដូចជាកាប្រកួតប្រជែងនេះដែលធ្វើឲ្យយើងឃើញថាពាក់ពាននិងការរះឡើងនៃប្រទេសចិនដែលជាមហាសេដ្ឋកិច្ចថ្មីមួយយើងឃើញថាចំពោះប្រទេសលោកខាងលិចដួចជាសហរដ្ឋអាមេរិចនិងសម្ព័នមិត្តរបស់ខ្លួនការនៃការកើនឡើងរបស់ចិនវាដូចជាការកំរាមកំហែងមួយទៅអាមរិចចឹងពីព្រោះអាមេរិកគាត់តែងតែរនៅលេខមួយជាតួរអង្គមហាអំណាចពិភពលោកអញ្ចឹងចិនគាត់មានឥទ្ធិពលស្ទើតែគ្រប់តិទភាពនយោបាយ សេដ្ឋកិច្ចនិងយោធាធ្វើឲ្យងាមេរិចនិងសម្ព័ន្ធមិត្តគាត់ខិតខំព្យាយាមធ្វើយ៉ាងណាដើម្បីរាំងខ្ទុបធ្វើប្រទេសចិនមកអាចចូលជុំនួសអាមេរិកបាន។

ក្រៅនោះយើងអាចមើលឃើញអំពីរវត្តមាននៃពហុភាគីនិយមដែលមានលក្ខណៈចង្អៀតដែលដឹកនាំដោយអាមេរិកដែលក្នុងនោះ ឧទាហរណ៍ខ្ញុំសូមលើកឡើងពី(ប្រទេសពហុភាគីឬខ្វត់)ដែលមានការចូលរួមពីអាមេរិក ឥណ្ឌា អូស្តាលី ជប៉ុន។ ចំពោះចំណុចមួយទៀតនិងពាក់ព័ន្ធជាមួយគុណតម្លៃនៃប្រទេសទាំងពីរយើងឃើញថាអាមេរិកហើយនឹងចិនគឺប្រកាន់យកគុណតម្លៃនិងប្រព័ន្ធងអភិបាលកិច្ចផ្សេងគ្នា ចំពោះអាមេរិកកាតផ្ដោតលើវិស័យសិទ្ធិមុស្សនិងលិទ្ធិប្រជាធិបតេយ្យជារើយៗគាត់តែងតែយកកត្តាទាំងពីនេះមកចូលធ្វើការអន្តរាគមន៍ឬអិនធើហ្វាលនៅក្នុងប្រទេសណាមួយជាដើមអញ្ចឹងដែលឃើញអាមេរិចគាត់ចូលចិត្តលើកឡើងអំពីបញ្ហាមួយចំនូនដូចជានៅក្នុងប្រទេសចិនទាក់ទងនិងសិទ្ធិមនុស្សនៅ ហុងកុង នៅស៊ានជាំង។

ការរំលោភសិទ្ធិមនុស្សពាក់ព័ន្ធជនជាតិអុយគ័រនិងបញ្ហាដែនសមុទ្រតែវាន់មួយទៀតពាក់ព័ន្ធនិងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាបច្ចេកវិជ្ចាយើងឃើញថាក្នុងឆ្នាំ២០១៣ចិនបានដាក់ចេញនៅគំនិតផ្ដួយចផ្ដើមនៅផ្លុវមួយខ្សែក្រវាតមួយដែលក្នុងនោះបានបង្រីកនូវវត្តមាននិងឥទ្ធិពលរបស់ខ្លួនជាពិសេសនៅប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនដែលកំពុងទទួលយកចំនួយអភិវឌ្ឍន៍ប្រទេសក៏ដូចជាពង្រីកហេដ្ឋារចនាសម្ព័ន្ធថ្មីៗនេះ។

នៅក្នុងខែមិថុនាឆ្នាំ២០២១ យើងបានឃើញក្រុមG7បានចេញនូវយន្ដការណ៍ថ្មីមួយ ដែលលិចឡើងជាអវិជ្ជមានមួយដើម្បីទុបទល់និងយន្ដការណ៍របស់ចិន។ មួយវិញទៀត ខ្ញុំគិតថាការពាក់ព័ន្ធនិងការបង្វែរចំណាតអារម្មណ៍របស់អាមេរិកមកប្រទេសចិនគឺពាក់ព័ន្ធជាមួយរដ្ឋកាលលោកអូបាម៉ា ពាក្យផ្ដោតលើអាស៊ីប៉ុន្តែអ្វីដែលផ្តោតលើតុល្យការអំណាចអាមេរិចនៅក្នុងតំបន់ក៏ដូចជាផ្ដោតសំខាន់ទៅលើប្រទេសចិនតែម្ដងហើយយើងក៏មិនគួរភ្លេចដែលើបញ្ហាសង្គ្រាមពាណិជ្ចកម្មនៅក្នុងរដ្ឋការរបស់លោកដូណាត្រាំដែលមានភាពទង្គិចខ្លាំងរវាងចិនហើយនិងអាមេរិក។ ហើយចុងក្រោយបង្អស់នេះ នៅពេលថ្មីៗនេះពាក់ព័ន្ធនិងការវិវឌ្ឍន៍នៃឆ្លងច្រកសមុទ្រដែលការវិវឌ្ឍន៍នេះ យើងឃើញថាជាការធ្វើសមយុទ្ធរបស់ចិននៅក្នុងដែនកោះតែវ៉ាន បន្ទាប់ពីលើស្រីណាស់  ផេលូស៊ី បានធ្វើទស្សនៈកិច្ច។

សណួរទី២៖ហើយយើងឃើញភាពតានតឹងនេះបានធ្វើឲ្យបះពាល់យ៉ាងខ្លាំដល់អំណាចកណ្ដាលពីរនិងតំបន់គឺប្រទេសជប៉ុននិងប្រទេសកូរ៉េហើយតើប្រទេសទាំពីនេះមានជហរយ៉ាងដូចម្តេចខ្លះទៅលើភាពតានតឹងនេះហើយដោយប្រទេសជប៉ុនមិនមានយោធាផងនោះតើវាអាចបះពាល់ដល់ការកាពារខ្លួនយ៉ាងដូចម្ដេចខ្លះដែរសម្រាបប្រទេសជប៉ុនផ្ទាល់?

មុននឹងបកស្រាសំណួរនេះខ្ញុំចង់បញ្ជាក់ត្រង់ក្នុងចំណុចមួយថាភាគច្រើនគឺប្រទេសនីមួយៗរាល់ការកំណត់ជំហរគោលនយោបាយបរទេសរបស់ខ្លួនគឺភាគច្រើនពាក់ព័ន្ធទៅលើអ្វីដែលជាផលប្រយោជន៍ជាតិ។ ដើម្បីឆ្លើយសំណួរនេះ ខ្ញុំសុំបែងចែកជាប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង យើងឃើញថាជប៉ុននិងចិនក៏ធ្លាប់មានប្រវត្តិសាស្ត្ររកាំរកូសជាមួយគ្នាជាច្រើនដែលជប៉ុនហ្នឹងក៏ធ្លាប់ចូលទៅប្រទេសចិនក្នុងអំឡុងពេលសង្គ្រាមលោកលើកទីពីរហើយក៏ដូចជាមានបញ្ហាជម្លោះព្រំដែនជាមួយគ្នាដែលមិនទាន់បានដោះស្រាយរួចនៅលើដែនកោះ Senkaku និង Diaoyu ។

បើទោះបីជាមិនមានទំនាក់ទំនងស្អិតល្មួតជាមួយប្រទេសចិនក៏ដោយក្ដី យើងអាចយល់ឃើញថាជប៉ុនបានព្យាយាមខិតខំដែរក្នុងការបង្កើនទំនាក់ទំនងនៅក្នុងវិស័យពាណិជ្ជកម្មជាមួយនឹងប្រទេសចិន។ ប៉ុន្តែយ៉ាងណាក្ដី ចង់ឬមិនចង់យើងបានដឹងហើយថាគឺជាសម្ព័ន្ធមិត្តមួយដ៏ជិតស្និទ្ធរបស់អាមេរិកដែរនៅក្នុងតំបន់ហ្នឹង។ ខណៈពេលដែលចិនកំពុងតែមានសន្ទុះខ្លាំងទាំងផ្នែកសេដ្ឋកិច្ច យោធានិងនយោបាយ ជប៉ុនក៏គួរតែមានការត្រៀមខ្លួនប្រកួតរបស់គាត់ដែរដោយជាក់ស្ដែងនាពេលថ្មីៗនេះពាក់ព័ន្ធជាមួយនឹងភាពតានតឹងដីកោះតៃវ៉ាន់។ ជប៉ុនក៏រងប្រឈមដែរ។ ចំពោះអស់មួយវិញទៀតនោះគឺយើងឃើញថាជប៉ុននាពេលថ្មីៗនេះក៏បានបង្កើនកម្លាំងកងទ័ពរបស់ខ្លួនក៏ដូចជាសព្វាវុធ។ ហើយគាត់កបានដាក់ចេញនូវការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលបានស្នើឡើងដោយលោក  Shinzo Abe អតីតអគ្គនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន។

នៅក្នុងរដ្ឋធម្មនុញ្ញបែបសន្តិភាពនេះលោករបស់ជប៉ុនឬក៏ជាភាសាអង់គ្លេសហៅថា pacifist constitution នៅក្នុងមាត្រាទីប្រាំបួនក៏បានបញ្ជាក់ថាពាក់ព័ន្ធជាមួយនឹងការប្ដេជ្ញាចិត្តលះបង់សង្គ្រាមជាសិទ្ធិអធិបតេយ្យភាពរបស់ជាតិនោះចោល។ ពួកគាត់ឥឡូវហ្នឹងក៏កំពុងមានការសិក្សាក្នុងគោលបំណងកែប្រែត្រង់ចំណុចនេះ ហើយក៏មានគម្រោងក្នុងការបន្តសម្ងួតលើការបង្កើនចំណាយលើវិស័យការពារជាតិហើយក៏ដូចជាដើម្បីឆ្លើយតបនឹងភាពតានតឹងភូមិសាស្ត្រនយោបាយដែរ។ ការធ្វើវិសោធនកម្មនេះគឺនឹងអាចបើកផ្លូវឲ្យជប៉ុនដើម្បីការពារខ្លួនទប់ទល់ទៅនឹងការឈ្លានពានណាមួយមកដល់ដែនអធិបតេយ្យរបស់ជប៉ុន។

ការផ្លាស់ប្ដូររដ្ឋធម្មនុញ្ញនេះបើយើងគិតនៅក្នុងន័យមួយទៀតវាអាចជាការប៉ះពាល់ដល់ស្ថានភាពនៅក្នុងតំបន់ក៏ដូចជាពិសេស គឺសម្រាប់កូរ៉េនិងចិនដែលនៅកៀកជប៉ុនតែម្ដង។ ចំពោះប្រទេសកូរ៉េវិញ យើងឃើញថា មានទំនាក់ទំនងយូរអង្វែងជាមួយចិនហើយក៏ជាសម្ព័ន្ធមិត្តសំខាន់របស់អាមេរិកដូចគ្នាដែរ។ មិត្តភាពទំនាក់ទំនងទ្វេភាគីបានការដាក់សម្ពាធមកលើកូរ៉េខាងត្បូងជាខ្លាំងខណៈដែលការប្រកួតប្រជែងហ្នឹងគឺមានស្ទើរតែគ្រប់ទិដ្ឋភាព។ ប៉ុន្តែ ខ្ញុំចង់រំលិចមួយវិញថា នៅក្នុងចំណោមសម្ព័ន្ធមិត្តរបស់ប្រទេសអាមេរិកទាំងអស់គឺកូរ៉េខាងត្បូងមកដល់ពេលថ្មីៗនេះគឺ មានលក្ខណៈថា មានភាពស្ងាតជាងគេ ក្នុងតំបន់ចំពោះតួនាទីរបស់គាត់។​​​

នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានការស្ទង់មតិមួយដែលធ្វើឡើងដោយវិទ្យាស្ថានវេជ្ជបណ្ឌិតសិក្សាអាស៊ាននៅប្រទេសសិង្ហបុរីនៃ ក៏បានបង្ហាញអំពីជំហរមួយរបស់ប្រទេសកូរ៉េខាងត្បូងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើង។ ជាក់ស្តែង នៅពេលដែលគេសួរថាតើប្រទេសណាមួយដែលមានទំនុកចិត្តខ្លាំងក្នុងភាពជាអ្នកដឹកនាំហើយនិងរក្សាសណ្ដាប់ធ្នាប់ផ្អែកលើវិធានច្បាប់ឬគេហៅថា Rule based Order ឲ្យដឹងថាគ្រប់ប្រទេសកូរ៉េក៏ស្ថិតនៅក្នុងថ្នាក់ទីប្រាំបួននៅក្រោមប្រទេស Australia ផងដែរ កូរ៉េខាងត្បូងហ្នឹងគាត់អស់ក៏បានរក្សាគម្លាតពីប្រទេសទាំងពីរក៏ដូចជា ​ខ្វត់ ថ្នាក់ដឹកនាំអាមេរិកហើយក៏មានការបញ្ចៀសការរិះគន់មួយចំនួនទៅលើប្រទេសចិនផងដែរពាក់ព័ន្ធជាមួយនឹងបញ្ហាសិទ្ធិមនុស្សដែលយើងអាចមើលឃើញថាផ្នែកមួយគឺទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរវាងប្រទេសចិននិងកូរ៉េខាងត្បូង។

ម្យ៉ាងវិញទៀត យើងអាចមើលឃើញថាផលប្រយោជន៍របស់កូរ៉េខាងត្បូងក៏ភាគច្រើនគាត់ចាប់អារម្មណ៍ទៅលើរឿងបញ្ហាឧបទ្វីបកូរ៉េជាតិជាជាងបញ្ហានៅតំបន់ផ្សេងទៀត។ ហើយនិងមួយទៀត គាត់ចាប់អារម្មណ៍ទៅលើអាស៊ីឦសាន។ ប៉ុន្តែ ជារួម ប្រទេសកូរ៉េខាងត្បូងនិងជប៉ុនគឺកំពុងតែពង្រឹងទំនាក់ទំនងទ្វេភាគីឡើងវិញរវាងជប៉ុននិងកូរ៉េខាងត្បូងហើយក៏ទំនាក់ទំនងជាមួយអាមេរិកផងដែរ។ ខណៈពេលដែលជប៉ុនមានយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកដោយសេរីនិងបើក ជាមួយនឹងអាមេរិកនិងកូរ៉េខាងត្បូង នាពេលថ្មីៗនេះគាត់ក៏បានកំពុងតែសិក្សាយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួនផងដែរ។ ហើយយុទ្ធសាស្ត្រនេះគឺជាទំនាស់នោះរួមបញ្ចូលនៅតំបន់អាស៊ីអាគ្នេយ៍ ដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងសន្តិសុខសេដ្ឋកិច្ចដាក់បញ្ចូលក្នុងបទដ្ឋាននិងគុណតម្លៃដែលផ្អែកលើវិធានច្បាប់។ ហើយជាចុងបញ្ចប់ យើងឃើញចំណុចមួយទៀត ជប៉ុននិងកូរ៉េខាងត្បូងបង្ហាញជំហរជាវិជ្ជមានចំពោះ គំនិតរបស់អាមេរិកនាពេលថ្មីៗនេះគឺក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកនិង Chip alliance បើទោះបីជាមានការឆ្លើយតបពីចិនពាក់ព័ន្ធជាមួយថាការព្រមានជាច្រើនក៏ដោយក្ដី។

សណួរទី៣៖ក្រៅពីនេះទៀតយើងក៏ឃើញថាភាពតានតឹងនេះបាននាំឲ្យអំណាចផ្សេងៗ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកងាមកចងសម្ព័ន្ធមិត្តជាមួយនឹងប្រទេសនានានៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកយើងផងដែរ។ យើងអាចរំពឹងយ៉ាងដូចម្តេចខ្លះអំពីអំណាចផ្សេងៗនៅក្រៅតំបន់នៃការបង្កើតអន្តរកម្មរវាងប្រទេសទាំងនោះជាមួយនឹងប្រទេសនៅក្នុងតំបន់ហើយវាអាចនឹងនាំឲ្យនូវផលបចៃអ្វីខ្លះមកកាន់តំបន់ផ្ទាល់?

ចំពោះចំណុចនេះគឺខ្ញុំចង់លើកឡើងពាក់ព័ន្ធជាមួយថាហេតុអ្វីបានជាពេលបច្ចុប្បន្ននេះក៏មានការចាប់អារម្មណ៍ខ្លាំងពាក់ព័ន្ធជាមួយនឹង តំបន់ឥណ្ឌូប៉ាស៊ីហ្វិចនិងហើយដូចជាបានលើកឡើដោយ ដកស្រង់ប្រសាសន៍លោកតងសងស្វតាន បាននិយាយថាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកហ្នឹងគឺជាបេះដូងនៃពិភពលោកក្នុងសតវត្សរ៍ទីម្ភៃមួយថាហេតុអ្វីបានជាតំបន់ឥណ្ឌូប៉ាស៊ីហ្វិចនិងមានសារៈសំខាន់ម្លេស បើតាមខ្ញុំមើលឃើញគឺភាគច្រើននៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកហ្នឹងគឺចង់បញ្ជាក់ដែរបានរួមបញ្ចូលទៅនិងឥណ្ឌានិងសមុទ្រ មហាសមុទ្រឥណ្ឌាដែលជាតំបន់ដែលមានសក្ដានុពលខ្លាំងសម្រាប់ផ្នែកសេដ្ឋកិច្ច សន្តិសុខនៃពិភពលោកទាំងមូល ការទប់ទល់នឹងពង្រីកឥទ្ធិពលអំណាចចិននៅក្នុងតំបន់ក៏ដូចជាយុទ្ធសាស្ត្រទប់ទល់នឹងចិនផ្សេងៗហ្នឹងគឺជាការរួមបញ្ចូលកម្លាំងគ្នារវាងប្រទេសសំខាន់ៗបួន នៅក្នុងនោះក៏មានអាមេរិក ជប៉ុន អូស្ត្រាលី និង ឥណ្ឌា ដែលជាអើសឌីខ្វត ដែលខ្ញុំបានលើកឡើងពីដើមមកដែរ ហើយគឺជាការកើនឡើងនៃពហុភាគីនិយមដែលមានលក្ខណៈចង្អៀត យើងឃើញថាសណ្ដាប់ធ្នាប់ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកហ្នឹងគឺកំពុងស្ថិតនៅក្រោមភាពតានតឹងប្រឈមមុខនឹងការប្រែប្រួលជាច្រើន មានភាពមិនច្បាស់លាស់មិនប្រាកដប្រជា ជាតំបន់មួយដែលមានការចូលរួមពីតួរអង្គច្រើនដូចជាចិន ឥណ្ឌា​ រុស្សី អូស្ត្រាលី កូរ៉េខាងត្បូង ហើយនិងអាស៊ានជាដើម។

បញ្ហាតំបន់នោះក៏មានលក្ខណៈស្មុគស្មាញហើយនិងប្រទាក់ក្រឡាគ្នាច្រើនណាស់ហើយយើងគិតទៅចំពោះការចូលរួមកាន់តែខ្លាំងរបស់ប្រទេសមហាអំណាចនិងអំណាចកណ្តាល គឺផលអវិជ្ជមានមួយក៏អាចនាំឲ្យមានការបែងចែកនៅក្នុងតំបន់ហើយជាពិសេស ចំណុចមួយដែរដូចជា ប្រទេសជាសមាជិកអាស៊ាន នៅតំបន់អាស៊ីអាគ្នេយ៍របស់យើងហ្នឹងគឺយើងឃើញថាមានការបែងចែកគ្នាចំពោះថា តើនិនាកា របស់រដ្ឋជាសមាជិកមួយមានទំនោរទៅខាងមហាអំណាចមួយណាជាងដែលយើងមើលទៅវាអាចជាការប៉ះពាល់ទៅដល់ឯកភាពនិងមជ្ឈភាព របស់អាស៊ានជារួមផងដែរ? ប៉ុន្តែរឿងដែលគេបានលើកឡើង ភាពច្រើនក្នុងបញ្ហាវិបត្តិអ្វីមួយតែងតែមាននូវកាលានុវត្តភាពអ៊ីចឹងបើសិនជាយើងមើលទៅក្នុងផ្លូវវិជ្ជមានវិញប្រហែលជាការប្រឈមមុខដាក់គ្នានេះគឺតែងតែពាំនាំមកនូវគំនិតផ្តួចផ្តើមថ្មីៗជាច្រើនមកតំបន់ចុះ។

បើសិនជាយើងមើលទៅលើទិដ្ឋភាពមួយទៀតថាខណៈពេលដែលតំបន់ឥណ្ឌូប៉ាស៊ីហ្វិចនោះគឺជាតំបន់ប្រកបដោយភាពស្វាហាប់ វាមានលក្ខណៈយុទ្ធសាស្ត្រទៀតអ៊ីចឹងបើសិនជាប្រទេសដែលគាត់ស្ថិតនៅក្នុងតំបន់ហ្នឹងគាត់ទាញយកឱកាសនេះជាប្រយោជន៍មួយដើម្បីធ្វើការអភិវឌ្ឍប្រទេសរបស់ខ្លួន ខណៈពេលដែលមានការចាប់អារម្មណ៍ពីដៃគូខាងក្រៅដែលមិនធ្លាប់មានពីមុនមកហ្នឹង។ គេអាចអូសទាញយកបានដើម្បីជាឱកាសមួយដើម្បីជាការសហការ កិច្ចពិភាក្សារួម ធ្វើយ៉ាងណាជំរុញការតភ្ជាប់ការអភិវឌ្ឍនិងកំណើនជាដើម។ ហើយជាជាងការផ្តោតទៅលើការប្រកួតប្រជែងប្រហែលជាយើងអាចធ្វើអ្វីរួមគ្នាមួយដើម្បីបំពេញប្រយោជន៍ទៅវិញទៅមកបានច្រើនជាងមុន។

សណួរទី៤៖ភាពតានតឹងនេះជះឥទ្ធិពលជាច្រើនទៅលើវិស័យនយោបាយ វិស័យសន្តិសុខ និងវិស័យសេដ្ឋកិច្ចទៅដល់គ្រប់ប្រទេសនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកជាពិសេសរដ្ឋតូចៗនិងអាស៊ាន។ ដូច្នេះហើយក្រោមភាពតានតឹងនេះ តើយើងឃើញថាបច្ច័យដូចម្តេចខ្លះសម្រាប់វិស័យទាំងបី សម្រាប់រដ្ឋតូចៗ ក៏ដូចជាសហគមន៍អាស៊ានផ្ទាល់ដែរ?

ចំពោះសំណួរនេះតើខ្ញុំសុំអនុញ្ញាតលើកយកទិដ្ឋភាពជារួមវិញចំពោះភាពតានតឹងមកលើអំណាចតូចៗ ហើយនិងអាស៊ានជាក់ស្ដែង។ កម្ពុជាអ៊ីចឹងក៏ជាប្រទេសតូចមួយដែរ។ ជាក់ស្ដែងយើងអាចមើលឃើញថាដូចដែលខ្ញុំបានដឹងថាចំពោះសំណួរមុនដែរគឺវាអាចជាការ ការប៉ះពាល់ដល់ការបែងចែកជំហររបស់រដ្ឋតូចៗដើម្បីឆ្លើយតបទៅនឹងភាពតានតឹង ពីព្រោះភាគច្រើនដោយសារតែពិភពលោករបស់យើងនាពេលបច្ចុប្បន្នហ្នឹងគឺមានលក្ខណៈជា Globalization អ្វីដែលកើតឡើងហើយភាពមិនប្រាកដប្រជាតែងតែប៉ះពាល់គ្នាមានភាពប្រទាក់ក្រឡាមិនអាចជៀសផុតបាន។

ហើយភាគច្រើននៅពេលដែលមហាអំណាច មានការប៉ះទង្គិចគ្នាគឺគាត់តែងតែចង់ឲ្យរដ្ឋតូចៗហ្នឹងមានការជ្រើសរើសថាតើគួរតែ Side ជាមួយនឹងខាងណា? ប៉ុន្តែខ្ញុំគិតថាជំហរជារួមចំពោះប្រទេសតូចៗក៏ដូចជាកម្ពុជា ក៏ដូចជាតំបន់អាស៊ានទាំងមូលក៏យើងមិនមានបំណងចង់ជ្រើសរើសថា ចំពោះបញ្ហាប្រឈម ត្រូវតែជ្រើសរើសរវាងអាមេរិកឬចិននោះឡើយ? ហើយយ៉ាងណាក្ដី យើងគិតថាបើសិនជាក្នុងទិដ្ឋភាពមួយដែលមហាអំណាចទាំងពីរនឹងធ្វើការរួបរួមគ្នាវិញតំបន់អាស៊ានរបស់យើងនឹងអាចក្លាយជាតំបន់មួយដែលមានលក្ខណៈបើកចំហ បរិយាប័ន្ថ សន្តិភាពនិងស្ថិរភាពក៏ដូចជាវិបុលភាពជាងមុនផងដែរ។

ចំពោះការបែងចែកទៅលើរដ្ឋតូចៗហ្នឹងយើងអាចមើលឃើញពាក់ព័ន្ធជាមួយនឹងគំនិតផ្តួចផ្តើមមួយចំនួនផងដែរជាក់ស្តែងដូចជាកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ យើងឃើញថាចំពោះកិច្ចព្រមព្រៀងនេះគឺមានចិនក្នុងហ្នឹង ជាគំនិតរបស់អាស៊ាន ប៉ុន្តែ​មានរដ្ឋជាសមាជិកដូចជា ចិន ជប៉ុន និងកូរ៉េខាងត្បូងហើយអាមេរិកធ្លាប់ជា ផ្នែកមួយដែលហ្នឹងក៏គាត់បានដកខ្លួនចេញក្នុងរដ្ឋកាល Donald trump។ ក្នុងពេលថ្មីៗនេះ នៅក្នុងរដ្ឋកាលរបស់លោកចូបៃដិនក៏គាត់មានកិច្ចព្រមព្រៀងដោយផ្នែកសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកថ្មីមួយដែរប៉ុន្តែនៅក្នុងនោះ គឺអត់មានចិនទេ ប៉ុន្តែមានប្រទេសដែលខ្ញុំបានលើកឡើងពីខាងដើម ក៏ដូចជារដ្ឋជាសមាជិកអាស៊ានមួយចំនួនដែរ។

បើសិនជាយើងមើលទៅទិដ្ឋភាពមួយនេះ យើងឃើញថាប្រទេសដែលគាត់ជាសមាជិកនៃកិច្ចព្រមព្រៀងទាំងពីរហ្នឹងគឺគាត់អាចទាញយកអត្ថប្រយោជន៍ច្រើនពីគំនិតផ្ដួចផ្ដើមក៏ដូចជាភាពជាដៃគូដឹង។ ប៉ុន្តែចំពោះប្រទេសមួយចំនួនដែលគាត់មិនមែនជាផ្នែកមួយនៃមួយណានៃកិច្ចព្រមព្រៀងមួយណា ឬក៏មានតែមួយទេ គាត់ហាក់ដូចជាទទួលបានអត្ថប្រយោជន៍តិចជាងអ្នកផ្សេង។ យើងអាចមើលឃើញពីចន្លោះខ្វះខាតនូវចំណុចនេះ។ ហើយជាក់ស្តែងពេលដែលវាមានការប៉ះទង្គិចគ្នាច្រើនយើងតែងតែចោទជាសំណួរសួរថា តើជំហរជារួមរបស់ប្រទេសតូចតូចហើយក៏ដូចជាតំបន់អង្គការតំបន់មួយនេះគឺតំបន់អាស៊ានតែម្តងថា តើយើងមានឯកភាពគ្នាឬ ASEAN centrality មានភាពរឹងមាំដល់កម្រិតណាដែរ?  វាជាបញ្ហាតូចៗជាច្រើនទៀត។

សណួរទី៥៖ជាចុងក្រោយ តើអំណាចតូចៗគួរតែមានគោលការណ៍ដូចម្ដេចខ្លះដើម្បីបញ្ចៀសការគាបដោយការប្រកួតរវាងមហាអំណាចហើយទាញយកនូវផលប្រយោជន៍ក្រោមភាពតានតឹងនៃការប្រកួតប្រជែងនេះផងដែរ?

ដូចខ្ញុំបានលើកឡើងពីខាងដើមអ៊ីចឹង គឺយើងមិនអាចជៀសផុតពីភាពមិនប្រាកដប្រជានោះទេ។ ប៉ុន្តែអនុញ្ញាតឲ្យខ្ញុំលើកឡើងអំពីទិដ្ឋភាពមួយនៃប្រទេសតូចហើយដូចជាជំហររបស់កម្ពុជាផងដែរដូចជាប្រទេសតូចគឺតាមអ្វីដែលយើងបានសិក្សាកន្លងមក យើងឃើញថាជាជំហររបស់កម្ពុជាគឺថាយើងត្រូវកសាងភាពខ្លាំងពីខាងក្នុងនិងបន្តសម្របខ្លួនទៅនឹងនិន្នាការនិងស្ថានភាពខាងក្រៅដែលមានភាពមិនច្បាស់លាស់និងមិនប្រាកដប្រជាហើយយើងនឹងបន្តធ្វើពិពិធកម្មគោលនយោបាយលើគ្រប់ទិដ្ឋភាពចំពោះគ្រប់ដៃគូ។ ហើយជាគំនិតរបស់ខ្ញុំផ្ទាល់ ខ្ញុំគិតថាយុទ្ធសាស្ត្រមួយដែលយើងហៅជាភាសាអង់គ្លេសថា hedging strategy គឺវាមានសារៈសំខាន់និងភាពចាំបាច់ដែរដោយយើងនឹងមិនជ្រើសរើសរវាងមហាអំណាចធំៗណាមួយឡើយតែយើងនឹងឈរនៅកណ្តាល ជាចំណុចកណ្តាលនៃរវាងមហាអំណាចទាំងអស់។

គោលនយោបាយសំខាន់ៗអនុញ្ញាតឲ្យខ្ញុំសុំលើកឡើងអំពីមួយចំនួនរបស់កម្ពុជាយើងគឺមានចំណុចពីរដែលខ្ញុំគិតថាជាប់ពាក់ព័ន្ធនឹងសំណួរនេះគឺការបង្កើតមិត្តខាងក្រៅដោយឈរផ្អែកលើស្មារតីឯករាជ្យភាពដែរគឺជាចក្ខុវិស័យយុទ្ធសាស្ត្រ ដោយត្រូវបានដាក់ចេញដោយសម្តេចតេជោនាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតគោលនយោបាយនិងយុទ្ធសាស្ត្រការបរទេសរបស់កម្ពុជា។ ក្នុងន័យនេះកម្ពុជានឹងបន្តខិតខំពង្រឹងទំនាក់ទំនងសហប្រតិបត្តិការនិងភាពជាដៃគូខ្លួន ក៏ដូចជាបន្តនូវអ្វីដែលមានស្រាប់ជាមួយនឹងមិត្តភក្តិចាស់ៗពីមុនឲ្យកាន់តែល្អប្រសើរឡើងនិងស្ដារឡើងវិញ នៃកិច្ចសហប្រតិបត្តិការ។ ខ្ញុំគិតថាខណៈក្នុងពេលបច្ចុប្បន្ននេះគឺកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេសពិតជាមានសារៈសំខាន់ខ្លាំងមែនទែនហើយនឹងស្វែងរកការកសាងទំនាក់ទំនងជាមួយនឹងមិត្តភក្ដិ។  ថ្មីបន្ថែមពីលើនេះ យើងឃើញថាក្នុងពេលដែលមានការកើនឡើងនៃពហុភាគីនិយមដែលមានលក្ខណៈចង្អៀត ទំនោរភាពមិនច្បាស់លាស់ ឯកតោភាគីនិយម អ្វីដែលសំខាន់បំផុតសម្រាប់ប្រទេសតូចគឺ ពហុភាគីនិយមដែលយើងត្រូវតែបន្តពង្រឹង ជំរុញ និងគាំទ្រឲ្យបានកាន់តែប្រសើរឡើងជាងមុន។

ចំពោះរដ្ឋតូចៗ នៅពេលដែលប្រទេសធំៗប៉ះគ្នាគឺអត់មានអី្វក្រៅពីការធ្វើជួយគ្នាទៅវិញទៅមក។ ពហុភាគីនិយម គឺពិតជាមានសារៈសំខាន់ដើម្បីធានានូវស្ថិរភាព សន្តិភាព សម្រាប់យើងទាំងអស់គ្នាផងដែរ។ បន្ថែមពីលើចំណុចនេះផងដែរ  ខ្ញុំគិតថាមានចំណុចមួយដែលពាក់ព័ន្ធគឺអនុញ្ញាតឱ្យខ្ញុំបានលើកឡើងអំពីបរិបទអាស៊ាន គឺមានភាពមួយជាជំហរស្ថិតនៅចំកណ្តាល ដូចនេះ អង្គការតំបន់នេះក៏ដូចជា ប្រទេសតូចៗ យើងគួរតែបន្តសម្របខ្លួនទៅតាមទិដ្ឋភាពខាងក្រៅហើយធ្វើយ៉ាងណាឲ្យយើងមានភាពចាំបាច់និងមានសារៈសំខាន់ដែលគិតថាប្រទេសធំៗ គឺគិតថារឿងសំខាន់ សំខាន់សម្រាប់គេនាំឲ្យមានកិច្ចសហប្រតិបត្តិការរួម មានការចូលរួមដើម្បីអភិវឌ្ឍន៍ជាដើម។

បើសិនជាគេគិតថាយើងអត់សំខាន់ទេគឺវាអាចជាបញ្ហាប្រឈមទៅវិញទេ ព្រោះយើងអាចនឹងត្រូវបានគេទុកចោល។ ខ្ញុំគិតថាសារៈសំខាន់ខ្លាំងមែនទែន ក្នុងការបន្តពង្រឹងរក្សាឯកភាពនិងមជ្ឈភាពរបស់អាស៊ានជារួមដូចជាគេលើកឡើងថា“បើយើងរួបរួមគ្នាហើយមានកម្លាំងរួមគ្នាមួយ គេមិនអាចបំបាកយើងបានទេ” ។

ត្រង់ចំណុចនេះ រដ្ឋតូចៗ និងអង្គការតំបន់គាត់គួរតែធ្វើយ៉ាងណាឆ្លើយតបនឹងសម្របខ្លួនទៅនឹងស្ថានការណ៍វិវត្តនៃភូមិសាស្ត្រនយោបាយទាំងសកលនិងតំបន់ដើម្បីជំរុញភាពពាក់ព័ន្ធរបស់ខ្លួនហើយឲ្យខ្ញុំចង់លើកឡើងអំពីចំណុចមួយទៀតដែរហ្នឹងគឺវាមានសារៈសំខាន់មែនទែន ដែលខ្ញុំបានដកស្រង់ចេញពី កិច្ចប្រជុំ  RCEP កាលពីឆ្នាំមុនដែលកម្ពុជាជាម្ចាស់ផ្ទះគឺគោលការណ៍មួយដែលគេហៅថា 4M2P គឺគោលការណ៍ការឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក យោគយល់គ្នាទៅវិញទៅមក ជឿទុកចិត្តគ្នាទៅវិញទៅមកហើយបំពេញផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកដើម្បីសន្តិភាពនិងវិបុលភាពដែលពិតជាមានសារៈសំខាន់មិនចំបាច់តែប្រទេសតូចទេ សម្រាប់តំបន់ក៏ដូចជាពិភពលោកទាំងមូលផងដែរ។ឋ។

វាក្មិនកិតិ្តយស៖កញ្ញា គង់ រតនធីតា អនុប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា



AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner