NASAនឹងបាញ់បង្ហោះយាន Artemis ម្តងទៀតនៅចុងសប្តាហ៍ក្រោយ

អាមេរិក៖ ទីភ្នាក់ងារអវកាសអាមេរិកណាសា (NASA) បានដោះស្រាយបញ្ហាឥន្ធនៈសម្រាប់ប្រព័ន្ធបាញ់បង្ហោះរ៉ុកែតទៅអវកាស (SLS) រួចហើយ កាលពីថ្ងៃសុក្រ ទី៩ ខែកញ្ញាឆ្នាំ២០២២។

បញ្ហាលេចធ្លាយឥន្ធនៈនៃរ៉ុកែ្កតបាញ់បង្ហោះនេះហើយ ដែល រារាំងមិនឲ្យការបាញ់បង្ហោះយានអវកាសនៃបេសកកម្ម Artemis 1 កើតឡើងតាមការគ្រោងទុក។

កាលពីថ្ងៃទី៣ ខែកញ្ញា បំពង់បង្ហូរឥន្ធនៈចូលទៅក្នុងរ៉ុកែ្កត សម្រាប់ បាញ់បង្ហោះយានអារតេមីសបានលេចធ្លាយ ដែលតម្រូវឲ្យ ក្រុម វិស្វករនៅ Kennedy Space Center ជួសជុលបីលើក ប៉ុន្តែមិន ទទួលបានជោគជ័យទេ។

ការណ៍នេះបានជំរុញឲ្យទីភ្នាក់ងារអវកាសអាមេរិកផ្អាកការបាញ់រ៉ុកកែតសម្រាប់បេសកកម្ម Artemis 1 ជាបណ្តោះអាសន្ន។

បន្ទាប់ពីដោះស្រាយបញ្ហាលេចធ្លាយបំពង់ឥន្ធនៈរួចរាល់ ទីភ្នាក់ងារ អវកាសអាមេរិក NASA គ្រោងនឹងធ្វើតេស្តសាកល្បង បំពង់ឥន្ធនៈ នេះ ដើម្បីបញ្ជាក់ថាបញ្ហាពិតជាត្រូវបាន ដោះស្រាយរួចរាល់។

ការសាកល្បង គឺធ្វើឡើងដោយការដាក់បញ្ចូល អ៊ីដ្រូសែន និងអុក ស៊ីសែនរាវ ចំនួន ៣.៣លានលីត្រ ចូលទៅក្នុងរ៉ុកែ្កត(SLS)។ អង្គការ NASA បានបង្ហាញក្តីសង្ឃឹមថា ការសាកល្បងនេះនឹងទទួល បានជោគជ័យ នៅមុនថ្ងៃទី១៧ ខែកញ្ញា ខាងមុខនេះ។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន អង្គការ NASA បានប្រកាសថា ខ្លួនបានកំណត់យកថ្ងៃទី២៣ ខែកញ្ញា ដើម្បីបាញ់បង្ហោះរ៉ុកែ្ក ត សម្រាប់បេសកកម្ម Artemis 1 ហើយនឹងយកថ្ងៃទី២៧ ខែកញ្ញា សម្រាប់ជាថ្ងៃបម្រុងប្រសិនបើថ្ងៃទី២៣ខែកញ្ញា មិនអំណោយផល ដល់ការបាញ់បង្ហោះទេនោះ។ ប៉ុន្តែកាលបរិច្ឆេទដែលបាន កំណត់ រួចហើយនេះអាចអនុវត្តបាន ឬក៏អត់ គឺអាស្រ័យទាំងស្រុងលើកា រសាកល្បងបំពុងឥន្ធនៈនៃរ៉ុកែ្កត ដែលគ្រោងធ្វើឡើងនៅ ចុងសប្តាហ៍ នេះ រួមនឹងការសម្រេចចិត្តបន្ថែមទៀតពី US Space Force ។

សូមជម្រាបថាដំបូងឡើងផែនការនៃបាញ់រ៉ុកែតនៃបេសកកម្ម Artemis ទៅកាន់ព្រះចន្ទ ត្រូវបានផ្អាកពីរដងរួចមកហើយ កាល ពីដើមខែកញ្ញានេះ។ ការផ្អាក គឺដោយសារតែបញ្ហាបច្ចេកទេស ដែលពេលនោះ ក៏មានបញ្ហាពាក់ព័ន្ធនឹងបំពង់ប្រេងឥន្ធនៈរ៉ុកែ្កត ឧបករណ៍វាស់កម្តៅជាដើម។

NASA គ្រោងញ្ជូនកូនយានអវកាស ដែលជាផ្នែកមួយនៃ បេសកកម្មអារតេមីស (Artemis I) ទៅកាន់គន្លងវិថីរបស់ព្រះចន្ទ។ កូនយានអវកាសនឹងត្រឡប់មកភពផែនដីវិញ នៅរយៈពេល មួយ ខែកន្លះ។ ប្រសិនបើអ្វីៗ ដំណើរការដូចបានគ្រោងទុក នោះ អាមេរិក អាចនឹងបញ្ជូនអវកាសយានិកទៅកាន់ព្រះចន្ទជាថ្មី នៅឆ្នាំ២០២៥ ខាងមុខនេះ។

អង្គការ NASA គ្រោងនឹងដាក់ចេញបេសកកម្មជាបន្តបន្ទាប់ទៀត ប្រសិនបើបេសកកម្ម Artemis ទី១ ទទួលបានជោគជ័យ ពោលគឺ បេសកកម្ម Artemis II នឹងត្រូវធ្វើឡើងនៅក្នុងឆ្នាំ២០២៤ ខណៈ បេសកកម្ម Artemis III គ្រោងធ្វើឡើងនៅឆ្នាំ២០២៥។ Artemis III នឹងបញ្ជូនស្ត្រីម្នាក់ និងជនជាតិអាហ្វ្រិក-អាមេរិកាំងម្នាក់ជា លើកទី១ទៅកាន់ព្រះចន្ទ៕ ដោយ៖ យ៉ាន អាន

ads banner