ថ្នាក់ដឹកនាំខេត្តកែប ចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្តកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប

ខេត្តកែប ៖ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប រួមជាមួយឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានអញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ កាន់បិណ្ឌវេនទី៣ នៅវត្តកំពុងត្រឡាច ស្ថិតនៅភូមិ កំពុងត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។

បច្ច័យ ទេយ្យទាន និងគ្រឿងបរិក្ខា ដែលបានវេរប្រគេនព្រះសង្ឃ រួមមាន មី ទឹកត្រី ទឹកសុទ្ធ ត្រីខកំប៉ុង និងបច្ច័យចំនួន ៣,០៥០,០០០រៀល និង ១២០ដុល្លារ សម្រាប់កសាង ប្រគេនព្រះសង្ឃ និងជូនថវិកា ដល់ លោកយាយ លោកតា ពុទ្ធបរិស័ទចូលរួមផងដែរ។

មានប្រសាសន៍សំណេះសំណាលជាមួយពុទ្ធបរិស័ទនាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានលើកឡើងពីការវិវត្តន៍ រីកចម្រើន របស់ប្រទេសជាតិ លើគ្រប់វិស័យ ជាពិសេស វិស័យពុទ្ធចក្រ ដែលយើងមានវត្តអារាមគ្រប់ភូមិ ឃុំ សង្កាត់ ទូទាំងប្រទេស សម្រាប់ឲ្យ លោកយាយ លោកតា ពុទ្ធបរិស័ទគោរពបូជា និង ធ្វើបុណ្យទានទៅតាមគន្លងព្រះពុទ្ធសាសនា ព្រមទាំងចូលរួមក្នុងការអប់រំ ទាំងផ្លូវលោក ផ្លូវធម៌ ដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ រួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ផ្ទុយស្រឡះពី របបប៉ុលពត ក្នុងរយះពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ បានបំផ្លាញខ្ទេចខ្ទីគ្មានសល់នូវហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ វប្បធម៌ ប្រពៃណី សាសនា សិទ្ធិសេរីភាពគ្រប់បែបយ៉ាងត្រូវបាត់បង់ ជីវិតរស់នៅដូចសត្វធាតុ រង់ចាំតែថ្ងៃគេយកទៅសម្លាប់ចោល។

ឯកឧត្តម បានសំណូមពរ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ទាំងអស់ សូមបន្តរួមគ្នា កសាង កាពារ ថែរក្សា រាល់សមិទ្ធផលសង្គមជាតិ ឲ្យបានស្ថិតស្ថេរគង់វង្ស និង រីកចម្រើន ហើយរួមជាមួយអាជ្ញាធរ គ្រប់ថ្នាក់ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីភាពសុខសាន្តក្នុងមូលដ្ឋាន ព្រមជាមួយ នឹងការអប់រំ កូន ចៅ ជំនាន់ក្រោយ ឲ្យស្គាល់ខុស ស្គាល់ត្រូវ ធ្វើខ្លួនជាពលរដ្ឋល្អ មានប្រយោជន៍ដល់សង្គម សក្តិសមយុវជនជាសសរទ្រូងរបស់ប្រទេសជាតិ ពិសេសកុំជឿលើការញុះញ៉ុង បង្កភាពល្អក់កករក្នុងសង្គម។ ជាមួយគ្នានេះ សូមអោយពុទ្ធបរិស័ទ្ធអស់ ដែលអញ្ជើញមកធ្វើបុណ្យទាន ត្រូវ រក្សាអោយបាននូវវិធានការសុខាភិបាល បីកុំ បីការពារ ដេីម្បីទប់ស្កាត់ការឆ្លងជំងឺកូវីត១៩ ៕ Sila Sarin

ads banner