អ្នកជំនាញកសិកម្មណែនាំឱ្យប្រើសូឡាបូមទឹក ខណៈកសិករ អះអាង ថាចំណេញថវិកាបានច្រើន

ភ្នំពេញ៖ អ្នកជំនាញផ្នែកកសិកម្ម លោកបណ្ឌិត សួង ណយ បានណែនាំកសិករឱ្យ ងាកទៅប្រើប្រាស់ប្រព័ន្ធសូឡាក្នុងការ បូមទឹកដាក់ស្រែ ឬចម្ការជំនួសឱ្យការប្រើម៉ាស៊ីនក្នុងការបូមទឹក។ ការណែនាំ នេះធ្វើឡើងក្រោយពីអ្នកជំនាញរូបនេះ បានឆ្លងកាត់ការ អនុវត្ត លើចម្ការរបស់ខ្លួនផ្ទាល់ និងបានឃើញពីផលចំណេញជាក់ស្ដែង។

ជាមួយនឹងបទពិសោធជាង១០ឆ្នាំនៅក្នុងវិស័យកសិកម្ម លោក បណ្ឌិត សួង ណយ បានអះអាងថា មួយផ្នែកដែលចំណេញជាង គេពីការប្រើប្រាស់សូឡាគឺ វាមានរយៈកំណត់នៃការប្រើប្រាស់ រហូតទៅ ដល់២០ឆ្នាំ។នៅក្នុងចន្លោះ២០ឆ្នាំនៃការ ប្រើប្រាស់នេះ ទៀតសោត គឺអស់ថ្លៃចំណាយទាបបំផុត បើធៀបទៅនឹងការ ប្រើប្រាស់ម៉ាស៊ីនបូម ដែលត្រូវចំណាយលើប្រេងសាំងជាប្រចាំ។

លោកបណ្ឌិត សួង ណយ បានមានប្រសាសន៍ថា៖ «ថ្វីត្បិតតែ បងប្អូនកសិករត្រូវចំណាយច្រើនបន្តិចនៅ ក្នុងដំណាក់កាលដំបូង តែបន្ទាប់ពីតម្លើងសូឡារួចហើយ បងប្អូននឹងទទួលបានផល ចំណេញ មកវិញ។»

ស្រដៀងគ្នានេះ កសិករម្នាក់ដែលមានចម្ការ ២០ហិកតា នៅក្នុង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានរៀបរាប់ពីអ្វីដែល លោកសង្កេត ឃើញថា លោកទើបតែទិញដី និងជ្រើសរើសដាំដំណាំដូងក្រអូប ព្រមទាំងជ្រើសរើសសូឡាមកប្រើតែម្ដង។ មូលហេតុដែលលោក សម្រេចចិត្តចំណាយទុនដំឡើង សូឡាជាច្រើនផ្ទាំងនៅលើ ដីចម្ការ របស់លោក ក៏ដោយសារតែលោកមានប្អូនប្រុសជាគម្រូ។

ជាគម្រូ មិនមែនដោយសារតែប្អូនរបស់លោក ប្រើប្រាស់សូឡា នោះ ទេ តែដោយសារប្អូនប្រុសរបស់លោក ប្រើម៉ាស៊ីន សម្រាប់ បូមទឹក ហើយបានចំណាយប្រាក់អស់ជាច្រើន សម្រាប់ទិញ ប្រេង សាំង។

លោក ឌួង អឿន បានរៀបរាប់ថា៖ «ខ្ញុំឃើញប្អូនខ្ញុំគាត់ប្រើចំណាយ ប្រាក់ទិញប្រេងសាំងជារៀងរាល់ថ្ងៃ ត្រូវនឹងប៉ុន្មានខែមុនសាំង ក៏ ឡើង ថ្លៃទៅទៀត។ ក្រោយមក ខ្ញុំក៏បានសិក្សារកវិធីផ្សេងក្រៅ ពី ប្រើប្រេងសាំង ក៏ឃើញថា គេធ្វើបានជោគជ័យពិតមែន ទៅលើការ ប្រើ សូឡា ហើយពេលនេះ មិនត្រឹមតែខ្ញុំដែលប្រើទេ សូម្បីប្អូន ខ្ញុំក៏ ចាប់ ផ្ដើមដំឡើងសូឡាដែរ។» នេះបើតាមការ បញ្ជាក់បន្ថែមរបស់ កសិករ ឌួង អឿន។

កសិករដដែលបានបញ្ជាក់ផងដែរថា លោកបានចំណាយប្រាក់ ដើម្បីដំឡើងសូឡានៅលើដី ចម្ការរបស់លោកអស់ប្រមាណជាង ប្រាំបួនពាន់ដុល្លារឯណោះ ក៏ប៉ុន្តែលោកថា លោកមិនមានអ្វីត្រូវ ចាយបន្ទាប់ពីនោះទៀតទេ។ សំខាន់បំផុតគឺ លោកបានធូរចិត្តច្រើន ដោយសារទំហំទឹកដែល បូមបានគឺគ្រប់គ្រាន់សម្រាប់តម្រូវការដាំដុះ និងថែទាំដំណាំរបស់លោក។

មួយផ្នែកទៀត លោកក៏បានចំណេញទៅលើកម្លាំងពលកម្ម ព្រោះ ការប្រើសូឡានេះ មិនត្រូវការមនុស្សនៅចាំមើល ឬចាំចាក់សាំង ឡើយ។ពោលគឺកម្លាំងទាំងប៉ុន្មានត្រូវបានប្រើប្រាស់ទៅលើការ មើលថែដំណាំ ដួងក្រអូបរបស់លោកសុទ្ធសាធតែម្ដង។

កសិករដាំដូងក្រអូបរូបនេះ ដាក់ការរំពឹងខ្ពស់ទៅលើផលដំណាំ របស់លោកក្រោយការដំឡើងផ្ទាំងសូឡារួច ព្រមទាំងណែនាំប ន្តទៅកសិករផ្សេងទៀត ឲ្យពិចារណា មកប្រើសូឡាវិញម្ដងដើម្បី ផលចំណេញរយៈពេលវែង៕ដោយ៖ សាន ម៉ានិច្ច

ads banner