ថ្ងៃទី១៣ ខែកញ្ញាទូទាំងប្រទេស ឃាត់ខ្លួនជនសង្ស័យ២៨នាក់ និង វត្ថុតាងជាច្រើនពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យ ចំនួន ២៨ នាក់ ( ស្រី ២ នាក់ ) ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការ ប ង្ក្រាបបទល្មើស គ្រឿងញៀន ចំនួន ១៦ ករណីទូទាំងប្រទេស ។នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការនគរបាលជាតិនៅល្ងាចថ្ងៃ ទី ១៣ ខែកញ្ញាឆ្នាំ២០២២។

ប្រភពដដែលបញ្ជាក់ថាក្នុងចំណោមសង្ស័យទាំង ចំនួន ២៨ នាក់ រួម មាន ៖ ជួញដូរប្រាំបួនករណី ឃាត់ មនុស្ស ១២ នាក់ , ដឹក ជញ្ជូន រក្សា ទុកមួយ ករណី ឃាត់ មនុស្សមួយនាក់ ,ប្រើប្រាស់ ប្រាំមួយ ករណី ឃាត់ មនុស្ស ១៥ នាក់ ( ស្រី ២ នាក់ ) ។

វត្ថុតាង ដែល ចាប់ យក សរុប ក្នុង ថ្ងៃ ទី ១៣ ខែកញ្ញា រួម មាន ៖ មេ តំ ហ្វេ តា មីន (ម៉ាទឹកកក ) ស្មេីនិង ២២៨,៦១ ក្រាម ។

សកម្មភាពបង្ក្រាបបានធ្វើនៅ ខេត្តបាត់ដំបង ,កំពង់ចាម, កំពត , រាជធានី ភ្នំពេញ ,ព្រៃវែង , សៀមរាប , ត្បូងឃ្មុំ និង កំពង់ឆ្នាំង ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner