រដ្ឋមន្រ្តីក្រសួងសាធារណការចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-លូ ក្នុងក្រុងសៀមរាប
សៀមរាប៖ ឯកឧត្តម ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង សាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះពិនិត្យការបាក់ច្រាំងស្ទឹងសៀមរាប និងពិនិត្យមើលលូទឹកភ្លៀង លូទឹកស្អុយ ដើម្បីត្រៀមប្រើម៉ាស៊ីន ទំនើប ត្រួតពិនិត្យមើលរកកន្លែងស្ទះនៅក្នុងលូ ខណៈដែលលូទាំង ពីរ ប្រភេទនេះ ត្រូវបានម្ចាស់ភោជនីយដ្ឋានខ្លះចាក់កាក សំណល់ជាតិ ខ្លាញ់ចូលក្នុងលូ និងមានប្រជាពលរដ្ឋខ្លះលួចចោះលូ ដាក់ទុយោ ចូល។
ក្នុងឱកាសនេះឯកឧត្ដម រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ម៉ាស៊ីនដ៏ទំនើបសម្រាប់ ត្រួតពិនិត្យកាកសំណល់ កខ្វក់ នេះ អាចបញ្ជាបានប្រវែងពីររយម៉ែត្រចូលក្នុងលូ ដោយលូ ទឹកភ្លៀងដាក់កង់ធំ ហើយលូទឹកកខ្វក់ប្រើកង់តូច ។ ក្រោយពេល ដាក់ម៉ាស៊ីនចូលក្នុងលូហើយ ម៉ាស៊ីននោះវាបានបង្ហាញ សញ្ញាកាក សំណល់នៅក្នុងលូ ព្រមទាំងមើលឃើញកន្លែង អ្នកលួចចោះ លូផង ដែរ។គំហើញត្រូវបាន បង្ហាញឱ្យឃើញតាមរយៈ នៅលើអេក្រង់ អាយផេត។
ឯកឧត្ដមបានបន្ដថា ឧបករណ៍ម៉ាស៊ីនទំនើបនេះ មានប្រើលើក ដំបូងនៅក្នុងប្រទេសកម្ពុជា មានអត្ថប្រយោជន៍ជាច្រើន សម្រាប់ ការពិនិត្យមើលក្នុងលូ ដែលបានជំនួសកម្លាំងមនុស្សចូលក្នុង លូបានល្អប្រសើរ។ជាមួយគ្នានោះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏មានរថយន្ដលាងកាកសំណល់ក្នុងលូបានយ៉ាងល្អ ដោយប្រើទុយោបូមទឹកចេញពីក្នុងលូ។
ឯកឧត្ដមបន្ថែមថាលូទឹកដែលស្ទះបណ្ដាលមកពីម្ចាស់ភោជនីយដ្ឋានចាក់ខ្លាញ់ចូលលូ ខួងលូបណ្ដាលឱ្យបែក បណ្ដាលឱ្យប៉ះពាល់ ដល់ចរន្ដទឹកហូរ ។
ជាមួយគ្នានោះដែរឯកឧត្ដមទេសរដ្ឋមន្ដ្រី ក៏បានចុះពិនិត្យមើល ការ បាក់ច្រាំងស្ទឹងសៀមរាប ស្ថិតនៅចំណុចស្ពាននាគ ក្នុងសង្កាត់ ស្លក្រាម ក្រុងសៀមរាប ដើម្បីជួសជុលនិងកែលំអរឡើងវិញ ផងដែរ។
ឯកឧត្ដម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សា សោភ័ណភាពគម្រោងផ្លូវ៣៨ខ្សែដែលជាអំណោយដ៍ថ្លៃថ្លាពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ៕ ដោយ៖ សេឌី