យានយន្តល្មើសចំនួន ៣២៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យកាលពីថ្ងៃទី១៣ ខែកញ្ញា ម្សិលមិញ

ភ្នំពេញ ៖ កាលពីថ្ងៃ ទី ១៣ ខែកញ្ញា ឆ្នាំ ២០២២ ម្សិលមិល សមត្ថកិច្ចជំនាញចរាចរណ៍ទូទាំងប្រទេសបានដាក់គោលដៅ សរុប ១៦២គោលដៅដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

ទន្ទឹមនេះមាន យានយន្ត ចូល គោលដៅ ចំនួន ១.៩១២ គ្រឿង ។ក្នុងនោះម៉ូតូ ចំនួន ១.៤៨៤ គ្រឿង និង រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៣២៨ គ្រឿង មាន ម៉ូតូ ចំនួន ២៦២ គ្រឿង ត្រូវ បាន ផាកពិន័យ។នេះបើ យោងតាម របាយការណ៍របស់ នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ ស្តី ពី ការ រឹត បន្ដឹង ច្បាប់ ស្ដី ពី ចរាចរណ៍ ផ្លូវគោកកាលពី ថ្ងៃទី១៣ខែកញ្ញា។

ប្រភពដដែលបន្តថា ដោយឡែក ក្នុង រយៈពេល ១៣ ថ្ងៃ ( ថ្ងៃ ទី ០១-១៣ ខែកញ្ញា ) ការ រឹត បន្ដឹង ការ អនុវត្ត ច្បាប់ ស្ដី ពី ចរាចរណ៍ ផ្លូវគោក យានយន្ត ចូល គោលដៅ មាន ចំនួន ៣០.១២២ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៤.៣៤៤ គ្រឿង ម៉ូតូ មាន ចំនួន ៣.៦១៦ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩ អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។

របាយការណ៍ ដដែល ក៏បាន វាយតម្លៃ រយៈពេល ១៣ ថ្ងៃ នៃ ខែកញ្ញានេះ ឃើញ ថា ការ អនុវត្ត តាម អនុក្រឹត្យ ការ ផាកពិន័យ យានយន្ត ល្មើស បាន ដំណើរការ ទៅ យ៉ាង ល្អ ប្រសើរ ទទួល បានការ គាំទ្រ ពិសេស អ្នក ប្រើប្រាស់ ផ្លូវ ទាំងអស់ បាន ចូលរួម គោរព ច្បាប់ ចរាចរណ៍ យ៉ាង ល្អ ប្រសើរ ផងដែរ។

សូមជម្រាបផងដែរថា នៅថ្ងៃទី១៣ ខែកញ្ញា ម្សិលមិញនេះ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បណ្តាលឱ្យមនុស្ស ស្លាប់មួយនាក់ និងរបួសធ្ងន់ បីនាក់ (ស្រី ១នាក់) របួសស្រាល បីនាក់ ដែលកើតឡើង ដោយសារការប៉ះទង្គិចគ្នា ចំនួនបួនលើក៕ ដោយ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner