ការលក់រថយន្តនៅវៀតណាម កើនឡើងក្នុងខែទី៣ ជាប់ៗគ្នា
ហាណូយ៖ ការលក់ រថយន្ត ក្នុង ប្រទេស វៀតណាម បាន កើន ឡើង ជា ខែ ទី បី ជាប់ គ្នា ជាមួយ នឹង រថយន្ត ចំនួន ៣០ ៨៤៦គ្រឿង ដែល បាន លក់ ក្នុង ខែ សីហា ។តួលេខនេះបង្ហាញពី កើន ឡើង ២៤៧ភាគរយ ពីមូលដ្ឋាន ទាប ក្នុង ខែ ដូច គ្នា កាល ពី ឆ្នាំ មុន។
យោងតាមទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម (VAMA) បានឱ្យដឹងថា ការលក់បានកើនឡើងខ្ពស់បំផុត ចាប់តាំងពីខែឧសភា នៅពេលដែលរថយន្តជាង ៤៣ ៨០០ គ្រឿងត្រូវបានលក់។ រថយន្តដែលពេញនិយមបំផុតដែលលក់ ក្នុងខែសីហាគឺ MPV Mitsubishi Xpander មានចំនួន ២ ៨៤២ គ្រឿង។
សម្រាប់រយៈពេលប្រាំបីខែដំបូង រថយន្តចំនួន ២៦២៩៤០ ត្រូវបានលក់ នៅក្នុងប្រទេសវៀតណាម កើនឡើង ៤៩.៩ ធៀបនឹងឆ្នាំមុន។ ក្រុមហ៊ុន Truong Hai Auto Corporation (Thaco) បានដឹកនាំការលក់ក្នុងរយៈពេលនេះ មាន ៩៣៣៤៧ គ្រឿង កើនឡើង ៥៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
ម៉ាកយីហោទាំងបីដូចជា Toyota, Mitsubishi និង Honda សុទ្ធតែបានបង្ហាញពីកំណើននៃការលក់ពីរខ្ទង់។ ក្រុមហ៊ុន Ford ជាប់ចំណាត់ថ្នាក់ទី ៥ ជាមួយនឹងការធ្លាក់ចុះនៃការលក់ ៦.៧ភាគរយ ៕
ប្រភពពី VNexpress, ប្រែសម្រួល៖ សារ៉ាត