ចិន៖ ពលរដ្ឋរាប់លាននាក់កំពុងរងព្យុះកំណាច់ទីហ្វុង Muifa

ចិន៖ ព្យុះទីហ្វុង Muifa ដែលបោកបកពីទីក្រុងសៀងហៃ កំពុងតែ ខ្សោយកម្លាំង តែវាកំពុងបោកបក់ឆ្ពោះទៅកាន់ឆ្នេរសមុទ្រ ភាគខាង កើតរបស់ប្រទេសចិន។ យោងតាមអាជ្ញាធរឧតុនិយមចិន ខ្យល់ ព្យុះទីហ្វុង Muifa ជាព្យុះមានកម្លាំងខ្លាំងសម្បើមដែលធ្លាប់កើតមាន នៅក្នុងតំបន់។

អាជ្ញាធរតំបន់នៅតំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេសចិន តួយ៉ាង គឺខេត្ត Jiangsu បានចេញការព្រមានអំពីព្យុះទីហ្វុងនេះដែល មាន ខ្យល់ ព្យុះបោកបក់និងអមជាមួយទឹកភ្លៀងធ្លាក់ជោកជាំ។ សាលារៀនទាំងអស់ត្រូវបិទនៅថ្ងៃព្រហស្បតិ៍ទី១៥ ខែកញ្ញា ឆ្នាំ២០២២។
បើតាមអាជ្ញាឧតុនិយមចិន នៅព្រឹកថ្ងៃព្រហស្បតិ៍នោះ ព្យុះទីហ្វុង Muifa មានកម្រិតល្បឿនខ្យល់ ១០៨គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលនឹងធ្វើដំណើរបោកបកបន្តទៅសមុទ្រលឿង នៅមុនវាយ ប្រហារខេត្ត Shandong ជាមួយកម្លាំងខ្យល់២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង។
គួរជ្រាបថា ព្រុះទីហ្វុង Muifa បានផ្តើមបោកបក់កាលពីយប់ ថ្ងៃទី១៤ ខែកញ្ញានៅតំបន់នៃទីក្រុងសៀងហៃ។ បើតាមអាជ្ញាធរឧត្តុនិយមចិន ព្យុះទីហ្វុង នៅតំបន់ទីក្រុងសៀងហៃ បានថមថយកម្លាំងបោកបក់ ដែលអាចនាំឱ្យអាជ្ញាធរសម្រេចបើក ដំណើរការបម្រើសេវាសាធារណៈឡើងវិញនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២គ្មានមនុស្សស្លាប់និងគ្មានការខូចខាតហេដ្ឋារចនាសម្ព័ន្ធច្រើនឡើយ។
តែយ៉ាងណារលកបោកបកនៃព្យុះនេះតាមការព្យាករណ៍របស់អាជ្ញាធរឧត្តុនិយមនឹងបន្តកាន់តែខ្លាំងឡើងនៅតំបន់ឆ្នេរភាគខាងកើតប្រទេស។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា មានមនុស្សជាង មួយលាននាក់ ត្រូវបានជម្លៀសចេញកាលពីថ្ងៃទី១៤ ខែកញ្ញា ចេញពីទីក្រុងសៀងហៃ និងទីក្រុងផ្សេងទៀត នៅក្នុងខេត្ត Zhejiang ដែលជាតំបន់មានពលរដ្ឋរស់នៅសរុបប្រមាណ ៤២.២៦លាននាក់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងទៀតថា ខ្យល់ព្យុះកំណាចនេះបាន បង្អាក់សកម្មភាពសេដ្ឋកិច្ចនៅតំបន់ឆ្នេរសមុទ្រភាគខាងកើត។ កប៉ាល់ពាណិជ្ជកម្មជិត ៧៤០០ បានចុះចត់បន្ទាន់ ខណៈដែលផ្លូវ នាវាដឹកអ្នកដំណើរឆ្លងកាត់តំបន់ ត្រូវបានផ្អាកទាំងស្រុង។ ចំណែកក្រុងសៀងហៃបានផ្អាកប្រតិបត្តិការនៅកំពង់ផែទាំងអស់តាំងពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។ ជើងហោះហើរអាកាសចរណ៍សម្តៅទៅអាកាសយានដ្ឋានក្រុងសៀងហៃត្រូវបានលុបចោលជាបន្តបន្ទាប់ក្នុងចំនួនដ៏ច្រើន។
តាមអាជ្ញាធរឧតុនិយមចិន Muifa គឺជាព្យុះស៉ីក្លូនត្រូពិក ដែលមានឥទ្ធិពលខ្លាំងបំផុតនៅតាមដងអាងស្តុកទឹករបស់ទន្លេ Yangtze។ ចិនកំពុងរងបញ្ហាអាកាសធាតុជាប់ៗគ្នា។ រដ្ឋាភិបាលចិនទើបបានចេញសេចក្តីព្រមានថ្នាក់ជាតិ អំពីការកើត មាននូវគ្រោះរាំងស្ងួតនៅតំបន់ស៊ីឈួនទៅដល់ទីក្រុងសៀងហៃ ក្នុងរយៈកាលចុងក្រោយនេះ៕

ads banner