ប្រាក់ដុងវៀតណាម ធ្លាក់ថ្លៃខ្លាំងធៀបនឹងប្រាក់ដុល្លារអាមេរិក

ហាណូយ៖ ប្រាក់ដុល្លារអាមេរិកបានបន្តឡើងថ្លៃ និងឈានដល់ កម្រិត ខ្ពស់ជាប្រវត្តិសាស្ត្រ បេីធៀបនឹងរូបិយប័ណ្ណវៀតណាម (ប្រាក់ដុង) នៅថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ។

ធនាគាររដ្ឋវៀតណាម (SBV) នៅព្រឹកថ្ងៃសៅរ៍ បានកំណត់អត្រា យោងសម្រាប់ប្រាក់ដុងវៀតណាមនៅ ២៣.២៨៣ ដុង ធៀបនឹង ដុល្លារ ដែលដូចគ្នានឹងថ្ងៃសុក្រ និង ខ្ពស់ជាងដើមសប្តាហ៍នេះ ៥០ ដុង ។

នៅធនាគារពាណិជ្ជ ប្រាក់ដុងរបស់វៀតណាមស្ថិតក្នុងកម្រិត ទាប បំផុត ក្នុងប្រវត្តិសាស្ត្រ។ Vietcombank ដែលជាអ្នកផ្តល់ប្រាក់ កម្ចីធំជាងគេរបស់ប្រទេសនេះបានលក់ប្រាក់ដុល្លារអាមេរិកក្នុងតម្លៃ ២៣៧៩៥ ដុង កើនឡើងជាង ៣.៨ ភាគរយ ពីដើមឆ្នាំនេះ។

អត្រាហាងឆាងTechcombank វិញ គឺ ២៣៨១០ ដុង ខណៈដែល Eximbank វិញ គឺ ២៣៧៩០ ដុង និង សម្រាប់ Sacombank វិញ គឺ ២៣៩៦៧ ដុង៕ ប្រភពពី VNexpress, ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner