WHO ណែនាំ បញ្ឈប់ការប្រើប្រាស់អង់ទីក័រសិប្បនិម្មិត២ប្រភេទសម្រាប់ការ ព្យាបាល កូវីដ១៩
អន្តរជាតិ៖ អង្គការសុខភាពពិភពលោក WHO នៅក្នុង សប្តាហ៍នេះ បានចេញអនុសាសន៍ ឱ្យបញ្ឈប់ ការប្រើប្រាស់វិធីព្យាបាលកូវីដ១៩ ដោយការចាក់បញ្ចូលអង់ទីក័រ សិប្បនិម្មិត ២ប្រភេទ។ បើតាមការស្រាវជ្រាវរបស់អ្នកជំនាញវេជ្ជសាស្ត្រ នៃ WHO អង់ទីក័រ សិប្បនិម្មិតទាំង ២ប្រភេទដែល ភាគច្រើន បានយកមក ប្រើប្រាស់សម្រាប់ព្យាបាលកូវីដ លែងមានប្រសិទ្ធភាពហើយ ព្រោះការបំប្លែងនៃ ប្រភេទវីរុស ថ្មីៗ ជាពិសេសប្រភេទអូមីក្រុង។
តាមការ ចុះផ្សាយរបស់ ទស្សនាវត្តីវិទ្យាសាស្ត្រអង់គ្លេស ( The British Medical Journal) ការធ្វើតេស្តមន្ទីរពិសោធន៍ ដោយ អ្នកជំនាញ វេជ្ជ សាស្ត្ររបស់ WHO រកឃើញថា មានអង់ទីក័រ សិប្បនិម្មិត ២ប្រភេទគឺប្រភេទ អង់ទីក័រ Sotrovimab និងអង់ទីក័រ Casirivimab-Imdevimab។ អង់ទីក័រប្រភេទនោះ ត្រូវបានកំណត់ថាមិនបានការ គ្មាន សមត្ថភាពព្យាបាលកូវីដ១៩ ក្នុងពេលបច្ចុប្បន្ននេះទេ។
ទីភ្នាក់ងារឱសថ អាមេរិក នៅក្នុងខែមេសា កន្លងទៅ បានប្រកាសបញ្ឈប់ ការប្រើប្រាស់វិធី ព្យាបាលកូវីដដែលមាន អង់ទីក័រ សិប្បនិម្មិតប្រភេទខាងលើ ផលិត មន្ទីរពិសោធន៍ VIR.O ដែលសហការជាមួយ ក្រុមហ៊ុនឱសថ GSK.L ដែលចែកចាយនិយមប្រើប្រាស់ជាងគេ លើរោងចក្រ ឱសថនៅ អង់គ្លេស ជាងគេ នៅឆ្នាំ២០២១ ។
អនុសាសន៍ថ្មីរបស់ អ្នកជំនាញ WHO នេះ គឺបញ្ច្រាស់ទៅនឹងការសម្រេច អនុញ្ញាតកាលពីឆ្នាំ ២០២១ នូវ វិធីសាស្ត្រព្យាបាលកូវីដ ចាក់ បញ្ចូលអង់ទីក័រ សិប្បនិម្មិត ផលិត ដោយមន្ទីរពិសោធន៍ Regeneron ដែលប្រើអង់ទីក័រ Casirivimab និង Imdevimab។ ជាការព្យាបាលកូវីដ ដោយការ ចាក់បញ្ចូលក្នុងអង់ទីក័រ ចូលក្នុង សរសៃឈាម ទៅជួយ ជ្រោមជ្រែង ប្រព័ន្ធសរីរាង្គការពារខ្លួន។
សូមជម្រាបថា វិធីព្យាបាល កូវីដ ១៩ ដោយ ការចាក់បញ្ចូល អង់ទីក័រសិប្បនិម្មិតនេះ គឺជា វិធីព្យាបាល ទី៣ហើយ ដែលអង្គការសុខភាពពិភពលោកអនុញ្ញាតជាផ្លូវការកាលពីឆ្នាំមុន។ វិធីទីមួយ គឺជាប្រភេទថ្នាំ Corticoïdes និងទី២ គឺជាការផ្សំរវាង ថ្នាំ Antagonistes de l’interleukine 6 ជាមួយនឹង ថ្នាំ Corticoïdes៕ដោយ៖ បណ្តូល ពេជ្រ