អធិការបតីអាល្លឺម៉ង់មិនជឿថា អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលដឹកនាំដោយរុស្ស៊ី និងចិន អាចជួយដល់សន្តិភាពពិភពលោកទេ

ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ បានគូសបញ្ជាក់ថា ប្រទេសរបស់លោកមិនជឿថា អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលដឹកនាំដោយរុស្ស៊ី និងចិន អាចជួយដល់សន្តិភាពពិភពលោកនោះទេ។

ពាក់ព័ន្ធនឹងផែនការរបស់តួកគីចង់ចូលរួមជាមួយ SCO បានបង្កឱ្យមានប្រតិកម្មខឹងសម្បារពីអាល្លឺម៉ង់ ដោយលោក សូលស៍ បានរិះគន់ការសម្រេចចិត្តរបស់ទីក្រុងអង់ការ៉ា ក្នុងការស្វែងរកសមាជិកភាពនៅក្នុងប្លុកសន្តិសុខនេះដែលដឹកនាំដោយរុស្ស៊ី និងចិន។

លោក សូលស៍ បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងញូយ៉ក បន្ទាប់ពីកិច្ចប្រជុំរបស់គាត់ជាមួយប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គាន់ នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិថា ខ្ញុំមានការខឹងសម្បារយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់តួកគីបែបនេះ ។

មេដឹកនាំអាល្លឺម៉ង់រូបនេះបានសង្កត់ធ្ងន់ថា លោកជឿជាក់ថា SCO មិនមែនជាអង្គការដែលផ្តល់ការរួមចំណែកដ៏សំខាន់ ដល់ការរួមរស់ជាសកលដ៏ល្អនោះទេ។
គួរបញ្ជាក់ថា អង្គការសហប្រតិបត្តិការសៀងហៃ (SCO) គឺជាសមាហរណកម្មសេដ្ឋកិច្ច និងសម្ព័ន្ធភាពកសាងទំនុកចិត្តដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១ ហើយឥឡូវនេះ គឺជាប្លុកក្នុងតំបន់ដ៏ធំបំផុតរបស់ពិភពលោក។

បច្ចុប្បន្ន SCO រួមបញ្ចូលប្រទេសចិន រុស្ស៊ី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន អ៊ូសបេគីស្ថាន ឥណ្ឌា ប៉ាគីស្ថាន ហើយថ្មីៗនេះក៏មានអ៊ីរ៉ង់ផងដែរ។ ចំណែកតួកគី រួមជាមួយនឹងប្រទេសមួយចំនួនទៀតត្រូវបានទទួលស្គាល់ថា ជាដៃគូសន្ទនាពិសេសរបស់ SCO៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner