ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមមនុស្សធម៌របស់ប្រទេសបារាំង បានសហការជាមួយមណ្ឌលសុខភាពខេត្តព្រះសីហនុ ចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋ

ខេត្តព្រះសីហនុ ៖ តាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌របស់ប្រទេសបារាំង ដែលមានគ្រូពេទ្យបង្អែកចំនួន ៦នាក់ និងគ្រូពេទ្យបារាំងចំនួន ១១នាក់ បានចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។

គោលបំណងក្រុមគ្រូពេទ្យស្ម័គ្រចិត្តគឺ ដើម្បីលើកកម្ពស់សុខមាភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្ទឹងហាវ ។ នេះដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក៍ដូចក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តព្រះសីហនុ ក្រោមម្លប់សន្តិភាព ក្នុងការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ នៅក្រោមម្លប់សន្តិភាពដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា ការចុះពិនិត្យជម្ងឺនេះ រយ:ពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ធ្វើឡើងនៅភូមិ៣ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner