វគ្គបណ្តុះបណ្តាលស្តីពី ការធ្វើរោគវិនិច្ឆ័យ និងការគ្រប់គ្រងសត្វល្អិតចង្រៃ នៃជំងឺលើដំណាំប៉េងប៉ោះ សណ្ដែកកួរ និងដំណាំស្ពៃក្តោប” គម្រោងស្ដីពីការពង្រឹងផលិតកម្មដំណាំបន្លែខុសរដូវ និងសុវត្ថិភាព

អត្ថបទដោយ៖
ជា សេឌី

ភ្នំពេញ ៖ វគ្គបណ្តុះបណ្តាលស្តីពីការធ្វើរោគវិនិច្ឆ័យ និងការគ្រប់គ្រងសត្វល្អិតចង្រៃ នៃជំងឺលើដំណាំប៉េងប៉ោះ សណ្ដែកកួរ និងដំណាំស្ពៃក្តោប” នៃគម្រោងស្ដីពីការពង្រឹងផលិតកម្មដំណាំបន្លែខុសរដូវ និងសុវត្ថិភាព នៅក្នុងប្រទេសកម្ពុជា ត្រូវបានប្រារព្ធធ្វើរយៈពេល២ថ្ងៃ គឺពីថ្ងៃទី២០- ២១ ខែកញ្ញា ឆ្នាំ២០២២ ។

លោក ហេង ឈុនហ៊ី អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានថ្លែងថា តាមការជួបប្រទះជាក់ស្តែងនៅក្នុងផលិតកម្មផលិតបន្លែរបស់ប្រជាកសិករ តែងតែជួបប្រទះបញ្ហាជាច្រើន ដែលបណ្ដាលឲ្យមានការខូចខាតនូវការបំផ្លាញនានាពីសត្វល្អិតចង្រៃ ភាពមិនអំណោយផលនៃកត្តាអាកាសធាតុ កង្វះខាតប្រភពទឹកសម្រាប់ស្រោចស្រពជាដើម ។ បញ្ហាដែលធំជាងគេ គឺការបំផ្លាញពីសំណាក់សមាសភាពចង្រៃរួមមាន៖ សត្វល្អិតចង្រៃ និងស្មៅចង្រៃជាដើម ដែលក្នុងនោះសត្វល្អិត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបំផ្លាញធ្វើឲ្យបាត់បង់ទិន្នផលបន្លែយ៉ាងច្រើន។ ដើម្បីទប់ស្កាត់បញ្ហាទាំងនេះ កសិករ ភាគច្រើនបានប្រើប្រាស់ថ្នាំកសិកម្ម ដើម្បីកម្ចាត់សមាសភាពចង្រៃ លើដំណាំបន្លែរបស់ពួកគាត់។ ការប្រើប្រាស់ថ្នាំ កសិកម្មពុំបានត្រឹមត្រូវតាមបច្ចេកទេស ជាពិសេសលើដំណាំបន្លែដែលជាដំណាំមានអាយុកាលខ្លី ដែលបានបង្កផលប៉ះពាយ៉ាងធ្ងន់ធ្ងរដល់សុខភាពអ្នកបរិភោគ។
ដូច្នេះដើម្បីទទួលបានដំណាំដែលមាន គុណភាព និងបរិមាណ កសិករចាំបាច់ណាស់ត្រូវយល់ដឹងពីដំណាក់កាលនីមួយៗរបស់ដំណាំ ដូចជាការជ្រើសរើសពេលវេលាដាំដុះ ការជ្រើសរើសគ្រាប់ពូជ ការគ្រប់គ្រងដី ការប្រើប្រាស់ជី ការគ្រប់គ្រងទឹក។ លើសពីនេះក្នុងសមាសភាពចង្រៃនីមួយៗក៏មានប្រភេទខុសៗគ្នាជាច្រើន ទៀតដែលត្រូវការយល់ដឹងមុននឹងការជ្រើសរើសវិធានការគ្រប់គ្រង និងកម្ចាត់។

លោកបណ្ឌិត ម៉ាក់ សឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកកម្ម បានមានប្រសាសន៍ថា ក្នុងពេលបច្ចុប្បន្នក្រសួងកសិក្ម រុក្ខាប្រមាញ់និងនេសាទបានចេញ គោលនយោបាយ អភិវឌ្ឍវិស័យកសិកម្មដោយផ្តោតទៅលើសកម្មភាពជាច្រើន ប៉ុន្តែមានសកម្មភាពយុទ្ធសស្ត្រមួយគឹការបង្កើនលទ្ធភាពប្រកបដោយគុណភាព និងសុវត្ថិភាព ដោយប្រើប្រាស់នូវបច្ចេកវិទ្យាបៃតងដោយរក្សាបាននូវបរិស្ថាន និងជាពិសេសវគ្គបណ្តុះបណ្តាលពេលនេះបានជួយពង្រឹងសមត្ថភាព និងវិធានការអនាម័យ និងភូតគាមអនាម័យ ជាពិសេសនាយកដ្ឋានការពារដំណាំ ការពារអនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកកម្ម បានអនុវត្តច្បាប់ដូចជាការសម្រួលពាណិជ្ជកម្ម និងគាំគ្រនូវការណែនាំបច្ចេកទេសដល់អ្នកផលិតក្នុងសហគមន៍កសិកម្ម និងបានជួយសម្រួលពាណិជ្ជកម្មសម្រាប់បម្រើទីផ្សារកសិករផងដែរ ៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner