មន្ត្រីក្រសួងការពារជាតិ លើកឡើងថា ការលះបង់និងការចូលរួមរបស់មន្ត្រីបុគ្គលិក CMAC ដែលជាអ្នកដោះមីនកន្លងមក ក៏ដូចជាបច្ចុប្បន្ន គឺជាស្មារតីមនុស្សធម៌យ៉ាងថ្លៃថ្លានិងវិសេសវិសាលបំផុត
ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សារឿន ក្នុងនាមសម្តេចពិជ័យយសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងពីបំណង់ប្រាថ្នារបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការយកចិត្តទុកដាក់គិតគូខ្ពស់ក្នុងការជួយឧបត្ថម្ភលើកកំពស់ជីវភាពយោធិនចូលនិវត្តន៍ ពលី ពិការ ដើម្បីកាត់បន្ថយនូវភាពក្រីក្រក្នុង ស្រទាប់យោធិនទាំងនោះដែលកន្លងមកបងប្អូនយោធិនគ្រប់រូបបានជូលរួមចំណែកយ៉ាងសកម្មក្នុងបំរើជាតិនិងប្រជាជន តាមរយៈរំដោះដីស្រែពីចំការជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍជាតិ ។
ឯកឧត្តម សៅ សារឿន បានស្នើរដល់ក្រុមការងារជំនាញក្រុមប្រឹក្សាវាតម្លៃត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យមុខសញ្ញា របួស ពិការ ដោយវាយតម្លៃឲ្យបានត្រឹមត្រូវច្បាស់លាស់ក្នុងការបំពេញសំណុំលិខិតជូនមុខសញ្ញាយោធិន ជាអតីតមន្ត្រីបុគ្គលិក (CMAC ) ដែលបាត់បង់សមត្ថភាព ចូលនិវត្តន៍ ពិការ និងពលី ទាំងនេះឲ្យបានត្រឹមត្រូវ យុត្តិធ៌មនិងទាន់ពេលវាលា ដើម្បីរៀបចំបំពេញ សំណុំលិខិត រួចផ្ទេរ ទៅក្រសួង សង្គមកិច្ចអតីតៈយុទ្ធជន និងយុវនិតិសម្បទា ដើម្បីគ្រប់គ្រងបន្ត ដោយដោះស្រាយនូវរបបគោលនយោបាយសន្តិសុខសង្គមប្រចាំខែជូនអស់លោក លោកស្រីដែលជាមុខសញ្ញាយោធិន បាត់បង់សមត្ថភាព ចូលនិវត្តន៍ ពិការ និងគ្រួសារពលី គ្រប់គ្រងបន្ត ដោយរស់នៅមានជីភាពរស់នៅបានសមរម្យ ។
ឯកឧត្តម ហេង រតនា បានថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុតចំពោះសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល និងសម្តេចពិជ័យសេនាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានយកចិត្តទុក្ខដាក់គិតគូរខ្ពស់ចំពោះមន្ត្រីបុគ្គលិក ជាយោធិនពលី ពិការ មរណៈ សោធននិវត្តន៍ ជាមន្ត្រី ( CMAC )តាមរយៈមន្ត្រីជំនាញគោលនយោបាយរបស់ក្រសួងការបារជាតិនាពេលនេះ។ទន្ទឹមនឹងនេះដែរឯកឧត្តមបានថ្លែងអំណរគុណផងដែរចំពោះក្រុកាងារត្រួតពិនិត្យមុខសញ្ញាដែលបានចុះដល់លំនៅដ្ឋាន ជនបទរបស់មន្ត្រីយើងដែរមិនអាចមកពិនិត្យបានដើម្បីផ្តល់ផលប្រយោជន៍របស់បងប្អូនម្នាក់ ៗពេលដែលទៅរស់នៅក្នុងជីវភាពស៊ីវិ ។
ក្នុងរបាយការណ៍ដែលអានដោយរបស់លោក ពេញ សាវ៉ាត អនុប្រធាននាយកដ្ឋានធនធានមនុស្ស បានបញ្ជាក់ថាចាប់តាំងពីមន្ត្រីស៊ីម៉ាក់បានចូលក្របខ័ណ្ឌនៃកងយោធពលខេមរៈភូមិន្ទ និងបានចូលនិវត្តន៍ហើយចំនួន ៤វគ្គស្មើនិងចំនួនមន្ត្រី ១,០១៩នាក់ មកហើយ។ដោយឡែក នៅថ្ងៃនេះ ម.ស.ម.ក មានមន្ត្រីបានចូលក្របខ័ណ្ឌកងយោធពលខេមរៈភូមិន្ទ តាមប្រកាសរបស់ក្រសួងការពារជាតិ មានចំនួន ៣៥៤នាក់ និងត្រូវដាក់ចូលរួមពិនិត្យ និងវាយតម្លៃកំណត់មុខសញ្ញាយោធិនពិលី យោធិនពិការ និងយោធិនចូលនិវត្តន៍ មានបុរសចំនួន ៣២៤នាក់ យោធិនជាស្ត្រីចំនួន ៣០នាក់ យោធិនជាប់បេសកម្មក្រៅប្រទេសចំនួន ២នាក់ ។ យោធិនមានប្រកាសវគ្គទី១បានមកបង្ហាញខ្លួនចំនួន ២នាក់ ក្នុងនោះពលី ១នាក់ សរុបរួមមន្ត្រីដែលបានចូលក្របខ័ណ្ឌ និងបំពាក់ឋានន្តរស័កចំនួន ១,៣៧៣នាក់ រួចហើយ និងបានកំពុងបន្តស្នើសុំចូលក្របខ័ណ្ឌកងយោធពលខេមរៈភូមិន្ទបន្តបន្ទាប់ទៀត៕ សុខ ណេត