រុស្ស៊ីប្រើល្បិចប្រជាមតិ ដើម្បីគ្រប់គ្រងទឹកដីភាគខាងកើត (Video Inside)
អត្ថបទដោយ៖
Apsara Net
សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនហាក់ដូចជាកំពុងវិវត្តន៍ទៅរកភាពតានតឹ ងខណៈដែលរុស្ស៊ី ត្រៀមនឹងប្រើប្រាស់កម្លាំងធំពេញលេញរបស់ខ្លួន ដើម្បីតបតនឹងការវាយលុករបស់អ៊ុយក្រែន។ រុស្ស៊ី បានជំរុញការធ្វើប្រជាមតិក្នុងតំបន់ដុនបាស, Kherson និងហ្សាប៉ូរីហ្សៀ ដើម្បីឱ្យទឹកដី ទាំងនេះក្លាយរួមជាទឹកដីរបស់រុស្ស៊ី។ បើសិនជាការធ្វើប្រជាមតិរួច, អ៊ុយក្រែនបន្តវាយប្រហារ លើតំបន់ដែលរុស្ស៊ីបានគ្រប់គ្រងនោះទៀត, រុស្ស៊ីនឹងអាចមានលេសប្រើប្រាស់កម្លាំងការពារ ជាតិដ៏ធំរបស់ខ្លួនដាក់មកលើអ៊ុយក្រែនវិញជាមិនខាន។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍