អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ និង អាវុធហត្ថខណ្ឌមានជ័យ ឧបត្ថម្ភអំណោយ ដល់ សមាជិក ក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ
ភ្នំពេញ៖ដោយអនុវត្តតាមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងដោយស្មារតីទទួលខុសត្រូវក្នុងនាមជា មេបញ្ជាការខណ្ឌ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ជឹម ឬទ្ធី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បានប្រជុំជួរត្រួតពិនិត្យកម្លាំងដើម្បីពង្រឹងការអនុវត្តតួនាទី ភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងបានឧបត្ថម្ភអំណោយ ដល់ នាយ នាយរង អាវុធហត្ថខណ្ឌពោធិ៍សែនជ័យទាំងអស់ ដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ ១ការ៉ុង, ទឹកក្រូច ១កេស, ភេសជ្ជៈប៊ឺរី ១២ដប និង លោកវរសេនីយ៍ឯក ហែម រិទ្ធី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថ ខណ្ឌមានជ័យ ក៏បានប្រជុំជួរត្រួតពិនិត្យកម្លាំងដើម្បីពង្រឹងការអនុវត្តតួនាទី ភារកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងបានឧបត្ថម្ភអំណោយ ដល់នាយ នាយរង អាវុធហត្ថខណ្ឌមានជ័យ ទាំងអស់ ដោយក្នុងម្នាក់ៗទទួលបាន មី ០១កេស, ទឹកក្រូច ១កេស, ត្រីខកំប៉ុង ០១យួរ, ម៉ាស ០១ប្រអប់ និងថវិកាចំនួន ៥០,០០០រៀល (ប្រាំម៉ឺនរៀល)គ្រប់ៗគ្នាផងដែរ ៕
ដោយ៖តុង សីហា