ក្រុមការងារ អាវុធហត្ថ រាជធានីភ្នំពេញ នាំយក អំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមាន ប្រពន្ធទើបសម្រាលកូន!
នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ វរអន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខគ្រួសារ លោកព្រិន្ទបាលឯក គុណ ដានី សមាជិក វរអន្តរាគមន៍ ដែលមានប្រពន្ ធទើបសម្រាលកូន។
ក្នុងឱកាសនោះក្រុមការងារបាននាំយក ថវិកាចំនួន ៦៤០,០០០រៀល, ត្រីខ២យួរ, ភេសជ្ជៈ២កេស, ទឹកសុទ្ធ០២កេស, សម្ភារៈក្មេង០១ឈុត ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារផងដែរ៕
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។