ស្ត្រីម្នាក់ ត្រូវក្រុមចោរឆក់យកកាបូបមានលុយជាង ៣លានរៀលបានសម្រេចនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ ជនសង្ស័យចំនួន ២នាក់ បានជិះម៉ូតូមួយគ្រឿងមកធ្វេីសកម្មភាពឆក់យកកាបូបស្ពាយពីស្ត្រីម្នាក់បានសម្រេច បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូប្រឡាក់ដីពេញខ្លួនរងរបួសស្រាល ដោយឡែកជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ទៅភ្លាមៗ កាលពីវេលាម៉ោង១ និង៤០នាទីរសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចជិតកន្លែងវាយកូនហ្គោល តាមមហាវិថីឈ្នះ ឈ្នះ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

ស្ត្រីរងគ្រោះបានប្រាប់ឱ្យដឹងថា ក្នុងកាបូបរបស់គាត់មានលុយចំនួន ៣លាន រៀល និងសម្ភារមួយចំនួនទៀត ហើយមុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ទិសដៅពីជេីងទៅត្បូងដោយស្ពាយកាបូបដាក់មកខាងមុខហេីយពាក់អាវធំពីខាងក្រៅមួយជាន់ទៀត។ ខណៈជិះម៉ូតូមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យ ២នាក់ជិះម៉ូតូមិនចាំម៉ាកមួយគ្រឿងឌុបគ្នាមកពីក្រោយហេីយធ្វេីសកម្មភាពឆក់យកកាបូបស្ពាយរបស់គាត់បានសម្រេច បណ្តាលឱ្យគាត់ដួលម៉ូតូទៅនឹងថ្នល់ប្រឡាក់ដីពេញខ្លួនរងរបួសស្រាល ចំណែកជនសង្ស័យក្រោយឆក់កាបូបបានហេីយក៏ជិះម៉ូតូគេចខ្លួនបាត់ទៅភ្លាមៗ ។

ក្រោយកេីតហេតុ ស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល សំរោងក្រោម ដេីម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ដោយក្ដីអស់សង្ឃឹម ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner