ការយកចិត្តទុកដាក់ដល់អតីតយុទ្ធជន អតីតគ្រូបង្រៀន និងមន្ត្រីចូលសោធននិវត្តន៍គឺជាកាតព្វកិច្ច
ការយកចិត្តទុកដាក់ដល់អតីតយុទ្ធជន អតីតគ្រូបង្រៀននិងមន្ត្រីចូលសោធននិវត្តន៍ គឺជាកាតព្វកិច្ច (កាតព្វកិច្ចផ្នែកសីលធម៌) ដែលមិនខុសពីការយកចិត្តទុកដាក់ចំពោះ ឪពុកម្តាយ ឬអាណាព្យាបាលក្នុងគ្រួសារមួយនោះទេ ព្រោះពួកគាត់ ៖
១. បានធ្វើការលះបង់ជាច្រើន ដើម្បីបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍន៍ រីកចម្រើនរបស់ប្រទេសជាតិ
២.ជាអ្នកត្រួសត្រាយផ្លូវនិងកសាងមូលដ្ឋានសម្រាប់ផ្តល់ឱកាសអោយយោធិននិងមន្ត្រីរាជការជំនាន់ក្រោយអាចបន្តការងារបម្រើជាតិ បានកាន់តែងាយស្រួល និងមានប្រសិទ្ធភាព
៣. ជាធនធានយ៉ាងសំខាន់ ដែលពោរពេញទៅដោយចំណេះដឹងនិងបទពិសោធន៍ ការងារ ដែលអាចចែករំលែកដល់អ្នកជំនាន់ក្រោយ។
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។