គិតត្រឹមព្រឹកនេះ រថយន្ត ក្រុង ១៨គ្រឿង ដឹកជញ្ជូនប្រជាពលរដ្ឋ ៩៩០នាក់ ពីរាជធានីភ្នំពេញ មកខេត្តសៀមរាប ដោយឥតគិតថ្លៃ

នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ បងប្អូនប្រជាពលរដ្ឋជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតបានធ្វើដំណើរតាមរថយន្តក្រុងដោយឥតគិតថ្លៃទៅលេងស្រុកកំណើត ដេីម្បីជួបជុំបងប្អូនក្រុមគ្រួសារ។ ក្នុងព្រឹកនេះក្រុមការងារដឹកជញ្ជូនបានប្រេីប្រាស់រថយន្ត ១៨គ្រឿង និងមានអ្នកចំនួន ៩៩០នាក់។

ជាមួយគ្នានេះដែរ បងប្អូនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ នាយកដ្ឋមន្ត្រី ដែលបានគិតគូរចំពោះប្រជាពលរដ្ឋដោយអនុញ្ញាតឱ្យរថយន្តរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សូមបញ្ជាក់រថយន្តត្រូវចេញដំណេីរនៅទីតាំងនិងកាលបរិច្ឆេទដូចខាងក្រោម៖

១-ចេញពីភ្នំពេញ មក សៀមរាប

-ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែកញ្ញា ឆ្នាំ២០២២ ចេញដំណើរ ម៉ោង ៥៖៣០នាទីព្រឹក (ចេញជាបន្ទាប់រហូតអស់រថយន្ត)

ទីតាំង៖ រង្វង់មូល ទេពមច្ឆា ស្ពានជ្រោយចង្វា រាជធានីភ្នំពេញ។

២-ចេញពី សៀមរាប ទៅភ្នំពេញ

-ចាប់ពីថ្ងៃទី២៣ ដល់ ២៥ ខែកញ្ញា ឆ្នាំ២០២២ ចេញដំណើរ ៖ ម៉ោង១៖០០នាទីរសៀល(ចេញបន្តបន្ទាប់រហូតអស់រថយន្ត)

-ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ចេញដំណើរ ម៉ោង ៦៖០០នាទីព្រឹក(ចេញជាបន្តបន្ទាប់រហូតអស់រថយន្ត)

ទីតាំង៖ ចំណត គ្រឹះស្ថានអង្គរ ជិតរង្វង់មូល ៦០ ម៉ែត្រ ខេត្តសៀមរាប៕ (ប្រភពរដ្ឋបាលខេត្តសៀមរាប)

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner