អភិបាលរងរាជធានីភ្នំពេញ សុំឱ្យក្រុមហ៊ុនទទួលម៉ៅការដែល ឈ្នះការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ យកចិត្តទុក ដាក់ធានានូវគុណភា
ភ្នំពេញ៖អភិបាលរងរាជធានីភ្នំពេញបានសុំឱ្យក្រុមហ៊ុន ទទួលម៉ៅការ ដែលឈ្នះការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ យកចិត្តទុក ដាក់ធានានូវគុណភាព ស្របតាមស្តង់ដារបច្ចេកទេសឱ្យ បានត្រឹមត្រូវ និងធានាសុវត្ថិភាព ជូនដល់សាធារណៈជន ។
នេះជាការបញ្ជាក់របស់លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ក្នុងឱកាសអញ្ជើញជាតំណាងរបស់ឯកឧត្តម ឃួង ស្រេង អភិបាល រាជ ធានីភ្នំពេញ ក្នុងពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២២របស់រដ្ឋបាល ខណ្ឌចំការមន នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២ ។
លោក នួន ផារ័ត្ន បានណែនាំទៅក្រុមហ៊ុនដែលចូលរួមដេញ ថ្លៃបានថា ក្រុមហ៊ុនត្រូវមានក្រមសីលធម៌ មានបទពិសោធន៍។កន្លងទៅមានក្រុមហ៊ុនទទួលការបានចូលរួមក្នុងកិច្ចលទ្ធកម្មនេះ ជាច្រើន ក្នុងនោះមានក្រុមហ៊ុនមួយចំនួនតូច ហ៊ានដេញថ្លៃទាប ខ្លាំងជាងតម្លៃប៉ាន់ស្មាន ក៏ប៉ុន្តែដល់ពេលអនុវត្តគម្រោង គឺមាន ភាពរយីករយាក យ៉ឺតពេល គ្មានសោភ័ណភាព គ្មានសុវត្ថិភាព គ្មានគុណភាព និងមិនអាចទទួលយកបាន ពោលក្រុមហ៊ុននោះ ចូលមកបំផ្លាញគម្រោងរបស់សង្កាត់តែម្តង ។ តែទន្ទឹមនឹងនោះ ក៏មានអ្នកទទួលការមួយចំនួនធំ មានការទទួលខុសត្រូវ នឹងអនុវត្ត បានល្អ រហូតទទួលបាននូវប័ណ្ណសរសើរ ពីសាលារាជធានីភ្នំពេញ ទៀតផង។
លោក ហ៊ត វ៉ាន់ធី អភិបាលរងខណ្ឌចំការមន បានឱ្យដឹងថា ឆ្នាំ២០២២នេះ រដ្ឋបាលខណ្ឌ បានដំណើរការដេញថ្លៃគម្រោង របស់សង្កាត់ទាំងប្រាំ ដូចជាការជួសជុលផ្លូវ ជីកដាក់លូរំដោះទឹក ជួសជុលផ្លូវអ៊ុតកៅស៊ូ ជាដើម ។ ក្នុងនោះសង្កាត់ទន្លេបាសាក់ ដេញថ្លៃគំរោងជួសជុលដាក់លូដោះទឹកមូលពីរខ្សែ និងផ្លូវបេតុង គ្មានសរសៃដែក(គ្រឹះថ្មមិច) ។ សង្កាត់បឹងត្របែក ដេញថ្លៃគំរោង ជួសជុលដាក់ប្រព័ន្ធលូដោះទឹកមូល ។ សង្កាត់ទួលទំពូង១ ដេញថ្លៃគំរោង ដាក់លូមូលរំដោះទឹក និងចាក់បេតុងកម្រាស់ ៧០មីលីម៉ែត្រ ដោយចាក់បេតុងកាត់ថ្នល់បីកន្លែង ។ សង្កាត់ទួលទំពូងទី២ ដេញថ្លៃគំរោង ៖ ជួសជុលដាក់លូដោះ ទឹកមូលពីរខ្សែ ចាក់បេតុងផ្លូវ និងស្លាកសញ្ញាគម្រោងមួយកន្លែង។ សង្កាត់ផ្សារដើមថ្កូវ ដេញថ្លៃលើគំរោង ជួសជុលដាក់លូដោះ ទឹកមូលមួយខ្សែ ចាក់ផ្លូវបេតុងមួយខ្សែ និងស្លាកសញ្ញា គម្រោងមួយកន្លែង។
សូមបញ្ជាក់ថា ក្រុមហ៊ុនចូលរួមដេញថ្លៃ មានចំនួន ក្រុមហ៊ុន ។ចំពោះលទ្ធផលក្រុមហ៊ុន ដែលដេញថ្លៃបានតាមសង្កាត់នីមួយៗ មានដូចជា៖ ១-សង្កាត់ទន្លេបាសាក់ បានទៅក្រុមហ៊ុន អ៊ុយ សុភាព,
២-សង្កាត់ទួលទំពូងទី១ បានទៅក្រុមហ៊ុន អ៊ុយ សុភាព, ៣-សង្កាត់ទួលទំពូងទី២ បានទៅក្រុមហ៊ុន សុធីរាជ ខនស្រ្កាក់ សិន, ៤-សង្កាត់បឹងត្របែក បានទៅក្រុមហ៊ុន លឹម ម៉ៅ ខនស្ក្រាក់សិន
៥-សង្កាត់ផ្សារដើមថ្កូវ (មិនបានបើកសំណើសុំដេញថ្លៃនោះទេ ដោយសារខ្វះកូរ៉ុមក្រុមហ៊ុនចូលរួមដេញថ្លៃ) ហើយក្រុមហ៊ុន ដែលដេញថ្លៃបាន នឹងចុះអនុវត្តគម្រោងនៅក្នុងឆ្នាំ២០២២នេះ ៕ ដោយ៖ ប៊ុន ធី