ឯកឧត្តម ជុំ កុសល ប្តេជ្ញាស្វែងរកដៃគូ ជម្រុញអភិវឌ្ឍន៍វិស័យកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា អោយកាន់តែមានសក្តានុពល ត្រៀមប្រជែងមេដាយស៊ីហ្គេម

ភ្នំពេញ៖ ឯកឧត្តម អ៊ុក សិទ្ធជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានប្រកាសគាំទ្រ ឯកឧត្តម ជុំ កុសល ជាប្រធានសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា បន្ទាប់សមាជិកប្រតិបត្តិសហព័ន្ធបោះឆ្នោតគាំទ្រ ដឹកនាំអាណត្តិទី២ ឆ្នាំ២០២២ ដល់២០២៦ ក្នុងមហាសន្និបាត កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់ការគណកម្មាធិការជាតិអូឡាំពិកកម្ពុជា ។


ជាមួយនឹងការគាំទ្រ របស់អគ្កនាយកកីឡា ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងប្រធានសហព័ន្ធ បានប្តេជ្ញាចិត្តគៀងគរស្វែងរកដៃគូ វិស័យឯកជន ដើម្បីទ្រទ្រង់ និងដំណើរការចូលរួមអភិវឌ្ឍន៍វិស័យកីឡាប៊ីយ៉ា និងស្នូកឃ័រ អោយកាន់តែរីកចំរើន និងមានសក្តានុពល។ ឯកឧត្តមប្រធានសហព័ន្ធ ក៏ជម្រុញលើកទឹកចិត្តអោយកីឡាករក្រុមជម្រើសរើសជាតិប្រឹងប្រែងហ្វឹកហាត់ដុសខាត់សមត្ថភាពអោយខ្លាំង ដើម្បីត្រៀមប្រជែងមេដាយអោយបានពីព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ឯកឧត្តម ជុំ កុសល ក៏បានវាយតម្លៃខ្ពស់ចំពោះ សមាជិកប្រតិបត្តិសហព័ន្ធ អគ្គលេខាធិការ ដែលបានលះបង់ពេលវេលា ថវិកា ចូលរួមជួយជ្រោមជ្រែងសហព័ន្ធអោយដំណើរមកដល់ពេលនេះ កាន់តែមានភាពរឹងមាំ ។

ឯកឧត្ត បន្តថា ដោយសារកម្ពុជាមានសុខសន្តិភាព ទើបធ្វើអោយយើងមានការរីកចំរើនលើគ្រប់វិស័យ រួមទាំងវិស័យកីឡា ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងរហូតបានរៀបចំធ្វើជាម្ចាស់ផ្ទះ ព្រឹត្តការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្រ្តលើកដំបូង ក្រោយខកខាន៦៤ឆ្នាំ ដូច្នេះក្នុងនាមជាម្ចាស់ផ្ទះ យើងត្រូវប្រឹងប្រែងដណ្តើមមោទនភាពជូនជាតិ អោយបាន។


លោក ALEX LIM ជានាយក នៃនាយកដ្ឋានទំនាក់ទំនងអាជីវកម្ម និងទីផ្សារធនាគារព្រីនស៍ ម.ក បានលើកឡើងថា លោកពិតជាមានមោទនភាព ដែលបានក្លាយជាដៃគូឧបត្តម្ភ នឹងជាចំណែកតូ ចមួយ ជួយសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា ក្នុងចូលរួមអភិវឌ្ឍន៍វិស័យកីឡាមួយនេះ ជាពិសេសឧបត្តមការបញ្ជូនកីឡាករ២រូប ទៅចូលរួមប្រកួតកីឡាស្នូកឃ័រ Asian 6-Red Snooker Championship 2022 នៅប្រទេសម៉ាឡេស៊ី។


គួរបញ្ជាក់ថា សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា នឹងបញ្ជូនកីឡាករ២រូប គឺកីឡាករ ដួង ប៊ុនធឿន និងថាយ តិចហុក ទៅចូលរួមប្រកួតព្រឹត្តិការណ៍ Asian 6-Red Snooker Championship 20222 នៅនៅប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៤ ដល់ ទី២៩ ខែកញ្ញា ឆ្នាំ២០២២ ដោយមានប្រទេសចន្លោះពី៨ ទៅ១១ ប្រទេសចូលរួម ។
សូមបញ្ជាក់ថា ឯកឧត្តម ជុំ កុសល បន្តជាប់ជាប្រធានសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកយ័រកម្ពុជា សម្រាប់អាណត្តិថ្មី ឆ្នាំ២០២២-២០២៦ ខណៈឯកឧត្តម ជួន លាង អនុប្រធាន លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការ លោក ទុយ វិច្ឆិកា អគ្គលេខាធិការរង លោកស្រី អេង អ៊ីភា អគ្គហេរញ្ញឹក និងសមាជិកប្រតិបត្តិ៨រូបទៀត ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner