ការធ្វើដំណើរ៥ថ្ងៃតាមសេវារថយន្តក្រុងរវាងពីថ្ងៃទី២៣ដល់២៧កញ្ញាមិនចាំបាច់បង់ប្រាក់ (Video Inside)
សេវាតាមរថយន្តក្រុងជាសាធារណៈរយៈពេល៥ថ្ងៃបន្តបន្ទាប់ជាប់គ្នានេះ នឹងមិនយកប្រាក់ ឡើយដោយសារតែបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីសម្រាប់ការជួយពលរដ្ឋក្នុងពិធីបុណ្យ ភ្ជុំបិណ្ឌ។
កម្ពុជាបានអនុញ្ញាតការឈប់សម្រាក៣ថ្ងៃ នៃទិវាបុណ្យភ្ជុំបិណ្ឌថ្ងៃចុងក្រោយ ចាប់ពីថ្ងៃទី២៣កញ្ញានេះ និងក្នុងរយៈពេលនេះ ពលរដ្ឋដែលចង់ធ្វើដំណើរតាមសេវារថយន្តក្រុង នឹងត្រូវគេជួយដឹកដល់ខេត្តដែលពួកគេរស់នៅដោយមិនចាំបាច់បង់ប្រាក់ឡើយ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុងបណ្តាញសង្គមជាផ្លូវការនៅថ្ងៃទី២៣កញ្ញានេះថា ប្រជាពលរដ្ឋ អាចធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃសុក្រនេះទៅ។ សម្តេចបានសរសេរថា «ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះគឺជាថ្ងៃទី១ នៃការចាប់ផ្ដើមដំណើរការសេ វារថយន្តក្រុងសាធារណៈ ដែលរៀបចំឡើងដោយសាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃ សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ នៅក្នុង ឱកាសបុណ្យភ្ជុំបិណ្ឌ។
សម្តេចបានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញរៀបចំ រថយន្ត ក្រុងចំនួន ១៧៥ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ០៥ថ្ងៃ ពីថ្ងៃទី ២៣នេះ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមិនបង់ប្រាក់។