ទឹកភ្លៀងលិចស្រុកភ្នំស្រុក (Video Inside)
ផ្លូវក្នុងស្រុកមួយខ្សែក្នុងខេត្តបន្ទាយមានជ័យ គឺផ្លូវលេខ២៦៨អា ត្រូវទឹកបានផ្អាកការធ្វើចរាចរណ៍ប្រភេទរថយន្តធុនធំដោយសារទឹកបានហូរកាត់ផ្លូវ។
សេចក្តីរាយការណ៍ខេត្តបានឱ្យដឹងថា មានភូមិយ៉ាងហោចចំនួន១០ និងផ្លូវចំនួន៤០ខ្សែ ប្រវែង២ម៉ឺន៨ពាន់៣២៦ម៉ែត្រ បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងកើតឡើងនៅក្នុងស្រុកភ្នំស្រុក។
អភិបាលស្រុកលោក ជូ បុត្រ បានឱ្យដឹងនៅថ្ងៃ២៣ ខែកញ្ញានេះថា នៅស្រុកភ្នំស្រុកនោះ ជំនន់ទឹកភ្លៀងធ្វើឱ្យលិច ផ្លូវខេត្តលេខ២៦៨អា ដែលតភ្ជាប់ពីព្រៃមាន់ ដល់អាងត្រពាំងថ្ម។ លោកបញ្ជាក់ថា មានទឹក ហូរកាត់លើផ្លូវប្រមាណ៤ទៅ៥កន្លែង ដែលមានប្រវែងជិត១ពាន់ម៉ែត្រ ដែលកន្លែងខ្លះទឹក លិចក្នុងជម្រៅជិតកន្លះម៉ែត្រ។
ប្រធានមន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្ត លោក សុក ចាន់ថា បានថ្លែងថា ក្រោយទឹកជំនន់បានជន់លិចផ្លូវខេត្ត លេខ២៦៨អា គេបានជូនដំណឹង ពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះរថយន្តធុនធំឆ្លងកាត់។ លោកបានថ្លែងទៀតថាខាងមន្ទីរក៏បានយកគ្រឿងចក្រ ចំនួន២គ្រឿង កាយជាទំនប់ទប់ទឹក មិនឱ្យហូរច្រោះដាច់ផ្លូវ ដើម្បីឱ្យប្រជាពលរដ្ឋអាចធ្វើចរាចរណ៍បាន។