ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ២កើត ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ចូរព្យាយាមការពារខ្លួនអ្នកពីបញ្ហា ឬរឿងរ៉ាវដែលគ្មាន ប្រយោជន៍ និងរួមទាំងការធ្វើទំនាក់ទំនងដែលមិនទាក់ទងនឹងការងាររបស់អ្នកផងដែរ។ ក្នុង នោះវានឹងប្រសើរជាង ប្រសិនបើអ្នកចំណាយពេលវេលាទាំងអស់ទៅលើការងារដែលអនុ វត្តសព្វថ្ងៃ។ ហោរាសាស្រ្តអាជីពសន្យាថាអ្នកនឹងទទួលបានភាពជោគជ័យនូវរាល់កិច្ចការ ទាំងឡាយដែលអ្នកបានធ្វើពេញមួយថ្ងៃនេះ។ លើសពីនេះ អ្នកនឹងអាចឆ្លងផុតនូវរាល់ឧប សគ្គទាំងអស់នៅលើផ្លូវរបស់អ្នក ដោយគ្រាន់តែអនុវត្តវិធីសាស្រ្តធម្មតាៗប៉ុណ្ណោះ។ ក្រៅពី នេះអ្នកនឹងអាចស្វែងរកដំណោះស្រាយនៃកំហុសរបស់អ្នក។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ ​រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អប្រសើរបំផុតសម្រាប់ដោះ ស្រាយចំពោះការលក់ចេញទិញចូលចលនៈ និងអចលនៈទ្រព្យ ហើយធ្វើយ៉ាងណាកុំចាយ វាយ ឬប្រើប្រាស់លុយកាក់ដើម្បីបណ្តាក់ទុនលើមុខរបរនានា ពីព្រោះឳកាសដែលអ្នកនឹង ខាតបង់មានទំហំធំ។ ក្រៅពីនេះ អ្នកក៏មិនអាចធ្វើការលើសទំងន់បានដែរ។ ជាទូទៅកំលាំង​ កាយចិត្តរបស់អ្នកមានសក្តានុពលណាស់ ប៉ុន្តែថ្ងៃនេះមិនមែនជាពេលវេលាត្រឹមត្រូវដើម្បី ប្រើប្រាស់លទ្ធភាពទាំងនោះបាននោះទេ។​ អាស្រ័យហេតុនេះ សូមកុំធ្វើកិច្ចការអ្វីឡើយ ប្រសិនបើអ្នកមានភាពហត់នឿយ។  

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកមានភាពស្មុគ្រស្មាញ ប្រទាក់ក្រឡា ដែលធ្វើអោយអ្នកពិបាកនឹងដោះស្រាយ ឬធ្វើការសម្រេចចិត្តប្រកបទៅដោយភាពត្រឹមត្រូវ ហេតុនេះសូមមានភាពច្បាស់លាស់បំផុតក្នុងការអនុវត្តការងារនានា។ អាស្រ័យទៅដោយ អស្ថេរភាពដែលកំពុងកើតឡើង សូមលោកអ្នកធ្វើការសម្រេចចិត្តដោយផ្អែកទៅលើពត៌មាន ពិត ហើយជៀសវាងការប្រើប្រាស់អារម្មណ៍មកដោះស្រាយ ឬលាយឡំ។ លើសពីនេះអ្នកក៏ មានការគិតយឺត ដូច្នេះសូមព្យាយាមភ្ជាប់ការគិតដោយជៀសវាងការស្រមើស្រមៃ។  

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ សូមព្យាយាមការពារខ្លួនអ្នកពីកិច្ចការដែលមិន បានការ ឬដែលមិនទាក់ទងនឹងអនាគតការងារ។ ទន្ទឹមនឹងនេះ អ្នកក៏មិនមានពេលវេលា ច្រើនគ្រប់គ្រាន់ដើម្បីបំពេញការងារនោះដែរ ដូច្នេះសូមជ្រើសរើសការងារជាអាទិភាពមក បំពេញអោយបានរួសរាន់ ហើយព្យាយាមកំណត់ការងារទាំងឡាយណាដែលជារបស់ខ្លួន និងមិនមែនជារបស់ខ្លួន។ ក្នុងនោះ វាជាការសំខាន់ណាស់ ដែលអ្នកត្រូវទទួលខុសត្រូវលើ ការងាររបស់ខ្លួនអោយបានគ្រប់ជុ្រងជ្រោយ បើទោះបីជាការងារនោះជាការងារតូចតាចក្តី។ លើសពីនេះ សូមបំពេញការងារដែលជាតួនាទីដោយការប្រុងប្រយ័ត្ន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររកស៊ីនៅក្នុងពេលនេះមានដំណើរ ការល្អប្រសើរ ប៉ុន្តែសូមកុំទាន់បោះជំហានលើការងារ របររកស៊ីថ្មី ឬសូម្បីតែការផ្លាស់ប្តូរទី កន្លែងការងារឡើយ ពីព្រោះឳកាសដែលអ្នកនឹងជួបបញ្ហាមានច្រើនលើសពីភាពជោគ ជ័យ។ ក្នុងពេលនេះ គួរចំណាយពេលវេលាអោយបានច្រើនបំផុតដើម្បីធ្វើការវិភាគ វាយ តម្លៃ និងសម្របទៅតាមស្ថានភាពប្រែប្រួលទាំងឡាយនៅក្នុងបរិស្ថានការងារ។ លើសពីនេះ វាបៀតបៀត ឬរិះគន់ការងារមនុស្សនៅក្នុងក្រុម ឬក្នុងកន្លែងការងាររួមគ្នានឹងក្លាយទៅជា ឧបសគ្គដ៏ធំសម្រាប់អាជីពអ្នក។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អប្រសើរបំផុតសម្រាប់ ការវិភាគវាយតម្លៃលើកិច្ចការងារដែលកំពុងអនុវត្តសព្វថ្ងៃ។ អ្នកទទួលបានគំនិតប្រាជ្ញា​ វាងវៃ និងភាពរហ័សរហួនក្នុងការបំពេញការងារគ្រប់កាលទេសទាំងអស់។ ក្នុងពេលស្រប គ្នានេះអ្នកមិនអាចធ្វើការប្រថុយប្រថានចំពោះករណីណាមួយឡើយ អ្វីៗទាំងអស់សូម ប្រាដកថាអនុវត្តទៅដោយគម្រោងផែនការត្រឹមត្រូវដែលបានរៀបចំ។ ប្រការដែលសំខាន់ ដែលអ្នកត្រូវចងចាំគឺថាមិនត្រូវប្រើប្រាស់អារម្មណ៍ណាមួយជាមួយនឹងការងារជាដាច់ខាត មិនដូច្នោះទេអ្នកនឹងអាចប្រទះនូវភាពស្មុគ្រស្មាញធំមិនខាន។  

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អប្រសើរបំផុត សម្រាប់រៀបចំគម្រោងផែនការអាជីពទៅថ្ងៃអនាគត។ អ្នកអាចបញ្ចេញគោលគំនិតរបស់ ខ្លួនដោយសេរី ហើយនឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមនុស្សដែលនៅជុំវិញខ្លួន។  ហេតុ ដូច្នេះមិនគួរមានការព្រួយបារម្ភ និងភ័យខ្លាចក្នុងការបំពេញក្តីស្រមៃរបស់អ្នកឡើយ។ ហោរាសាស្រ្តអាជីពសន្យាថាអ្នកនឹងទទួលបានភាពជោគជ័យយ៉ាងត្រចេះត្រចង់។ ផ្ទុយទៅ វិញសូមលោកអ្នកព្យាយាមរក្សាស្ថានភាពវិជ្ជមាន ឆក់ឳកាសអោយបានលឿនបំផុត ពីព្រោះឳកាសដែលអ្នកនឹងទទួលបានអំណោយផលនេះមិននៅស្ថិតស្ថេរជានិច្ចនោះទេ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកជាបុគ្គលិករដ្ឋ និងឯកជន ព្រមទាំង អាជីវករមានលទ្ធភាពគ្រប់គ្រាន់ដើម្បីបំពេញការងាររបស់ខ្លួនដើម្បីឈានទៅដល់លទ្ធផល ដែលរំពឹងទុក ប៉ុន្តែពេលវេលាថ្ងៃនេះមិនសូវជាមានគ្រប់គ្រាន់សម្រាប់អ្នកឡើយ ដូច្នេះសូម មានភាពរួសរាន់ ហើយជ្រើសរើសកិច្ចការជាអាទិភាព។ កុំប្រើប្រាស់ពេលវេលាជជែកលើ ប្រធានបទដែលមិនចាំបាច់។ ចាប់ផ្តើមការងារដែលសំខាន់តាំងពីពេលព្រឹក ហើយជាការ ងារដែលផ្តល់ជូនលោកអ្នកនូវភាពមោះមុត ច្បាស់លាស់។ ក្រៅពីនេះអ្នកនឹងទទួលបាន ការយល់ដឹងជាពិសេសទៅលើដំណើរការអាជីព និងជីវិតផ្ទាល់ខ្លួនយ៉ាងច្បាស់។  

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់លោកអ្នកនឹងរំពឹងថាទទួលបានភាពជោគ ជ័យ និងឳកាសល្អៗជាច្រើននៅថ្ងៃអនាគត។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី សូមលោកអ្នកកុំ ផ្តេកផ្តួលនឹងពត៌មាននេះ ចូរព្យាយាមបំពេញការងារដែលស្ថិតក្រោមការទទួលខុសត្រូវ ព្យាយាមសំឡឹងឳកាស និងត្រូវមានភាពរួសរាន់ជានិច្ច។ ចំពោះមនុស្សនៅជុំវិញខ្លួនអ្នកគឺ សុទ្ធតែអាចជួយជ្រោមជ្រែងលោកអ្នកបាន ប៉ុន្តែវាមិនចាំបាច់ក្នុងពេលនេះនោះទេ។ លោកអ្នកអាចធ្វើការងារ​ ឬសោះស្រាយស្ថានភាពនានាទៅតាមបំណង។ ក្រៅពីនេះ ការលក់ចេញទិញចូលចលន និងអចលនទ្រព្យគឺមិនមែនជាពេលវេលាល្អនោះទេ។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់អ្នកមានដំណើរការល្អប្រសើរ ប៉ុន្តែថ្ងៃនេះមិនមែនជាពេលវេលាសមស្របអោយអ្នកធ្វើការអបអរនៅឡើយ។ លោកអ្នក នៅអាចជួបនឹងបញ្ហាច្រើនដែលត្រូវដោះស្រាយ ហើយក៏ទាមទារការរៀបចំគម្រោងផែនការ ដើម្បីអនុវត្តការងារអោយបានមុនផងដែរ។ កុំបន្ធូរបន្ថយការព្យាយាមជាដាច់ខាត ប្រសិនបើ អ្នកនៅមិនទាន់ទទួលបានភាពជោគជ័យដែលអ្នកប្រាថ្នា។ ជាទូទៅ អ្នកនឹងទទួលបានភាព ជោគជ័យធំណាស់នៅថ្ងៃខាងមុខ ដូច្នេះសូមបន្តដំណើរនៅលើគន្លងផ្លូងដដែលនេះសិន។ ក្រៅពីនេះ អ្នកនឹងអាចយល់ដឹងស្ថានភាពដែលលំបាកដោយងាយស្រួល។  

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។  រាសីអស់ លោកអ្នកក្នុងថ្ងៃបនេះឡើងខ្ពស់ត្រដែត។ ស្ថានភាពការងារទាំងឡាយរបស់អ្នកមានផ្លែផ្កា គួរជាទីមោទនក្រៃលែ។ ប៉ុន្តែប្រការសំខាន់គឺថាអ្នកអាចរងផលប៉ះពាល់ពីស្ថានភាពនៅជុំ វិញខ្លួន ហើយមានតែអ្នកប៉ុណ្ណោះដែលអាចធ្វើការកែប្រែសា្ថនភាពនេះដោយខ្លួនឯង។ សូម ព្យាយាមកុំភ្ជាប់សារសំខាន់ទៅនឹងការងារតូចតាចខ្លាំងពេក ឬកុំផ្តោតការយកចិត្តទុកដាក់ ទៅលើបញ្ហាដែលមិនសមនឹងគិត ពីព្រោះអ្នកមិនមានពេលគ្រប់គ្រាន់ ហើយចិត្តរបស់អ្នកក៏ មិនអាចទប់ទល់នឹងភាពស្មុគ្រស្មាញទាំងនេះដែរ។ ក្រៅពីនេះ សូមកុំបោះបង់ការងារ ពីព្រោះនៅចុងបញ្ចប់នៃការងារអ្នកនឹងមានសំណាង។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះផលលំបាក និងភាពស្មុគ្រស្មាញច្រើនហាកើ កើតឡើងចំពោះការងារ។ អ្នកពិបាកនឹងធ្វើអោយមនុស្សនៅជុំវិញខ្លួនយល់ដឹងពីបំណង របស់អ្នកណាស់ ដូច្នេះយកល្អសូមមានភាពស្ងប់ស្ងាត់ បំពេញការងារដោយការយកចិត្តទុក ដាក់ ហើយមិនចាំបាច់រំពឹងជំនួយនោះទេ។ ក្រៅពីនេះ សូមកុំផ្តោតទៅលើការងារតែមួយមុខ ស្វែងរកឳកាសផ្សេងៗនៅខាងក្រៅ ពីព្រោះអ្នកនៅមានលទ្ធភាពគ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរ ស្ថានភាពអាជីពបាន។ ក្រៅពីនេះ សូមព្យាយាមចូលរួមវគ្គបណ្តុះបណ្តាលនានា ដើម្បីឲ្យ អ្នកមានលទ្ធភាពច្រើនក្នុងការឆ្លើយតបនឹងស្ថានភាពការងារ។  

ចំណាំៈ

ឆ្នាំទាំង៤ ជូត ម្សាញ់ មមី ច រាសីឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកនឹងទទួលបានផ្លែផ្កា ជាទីមោទនក្រែលែង។ រាល់ឧបសគ្គត្រូវបានដោះស្រាយ ហើយលាភសក្ការៈនឹងទទួលបាន មិនដាច់។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner