រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំនេះ នៅក្នុងខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរ មកលេងកម្សាន្ត ប្រមាណជាង ៧៩.៥០០នាក់

អត្ថបទដោយ៖
លី ពៅ

ខេត្តកំពង់ចាម ៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ និងពិធីប្រណាំងទូក នៅស្រុកស្ទឹងត្រង់ ភ្ញៀវទេសចរ ដែលអញ្ជើញមកទស្សនាកំសាន្ត នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា នៅខេត្តកំពង់ចាម សរុបមានចំនួន ៧៩.៥៧៤នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ៧៩.៣២៨នាក់ និងភ្ញៀវបរទេស មានចំនួន ២៤៦នាក់ ។ នេះបើតាមការគូបញ្ជាក់ឲ្យដឹង ពីលោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ នេះ ។

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមមានប្រសាសន៍ថា កត្តាដែលភ្ញៀវមកដើរលេងកំសាន្តបានដោយសេរី និងសប្បាយរីករាយ ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ពុំមានការរំខានពីជនខិលខូច ឬភាគីបក្សណាមួយឡើយ ៕ លី ពៅ

ads banner