កីឡាជនពិការ៧ប្រភេទកីឡានឹងបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានឲ្យដឹងថា នៅក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡា ដែលប្រព្រឹត្តិទៅ នាអំឡុងខែ វិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ប្រភេទកីឡាជនពិការចំនួន៧ បានអនុញ្ញាតឲ្យចូលរួមមានដូចជា៖ កីឡាវាយសី កីឡាអត្តពលកម្ម ហែលទឹក បាល់បោះរទះ បាល់ទះអងង្គយ ប៊ូស្យានិងកីឡាវាយកូនឃ្លីលើតុ។
ប្រភេទកីឡាទាំង៧ខាងលើនេះត្រូវបានក្រសួងអប់រំយុវជននិងកីឡាដាក់បញ្ចូលក្នុងកីឡាជាតិជាលើកដំបូង ក្នុងគោលបំណងផ្តល់ឱកាសឲ្យអត្តពលិកកីឡាជនពិការ ក្នុងនោះមានមន្រ្តីបច្ចេកទេស គ្រូបង្វឹក កីឡាករកីឡាការិនីទាំងអស់បានពង្រឹងសមត្ថភាពតារយៈការប្រកួត និងរៀនសូត្រពីការរៀបចំការប្រកួតផ្សេងៗ ដើម្បីត្រៀមខ្លួនឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
អាស្រាយហេតុនេះ សេចក្តីជូនដំណឹងខាងលើនេះ សូមជម្រាបដល់អាណាព្យាបាលបងប្អូនមានពិការភាពទាំងអស់ មេត្តាចុះឈ្មោះចូលរួមការប្រកួតឲ្យបានច្រើនកុះករតាមរយៈមន្ទីរអប់រំខេត្តនិងនិមួយ ឬធ្វើការទំនាក់ទំនងលេខាធិការដ្ឋានរបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជា តាមរយៈលេខទូរទស័ព្ទ០១៦៦៦៦៨០/ ០១៥៩០១៥៤០ឬ០៩៨៧៤៧១២៣សម្រាប់ព័ត៌មានបន្ថែម។
ការចុះឈ្មោះដោយភ្ជាប់មកជាមួយរូបថត៖4×6ចំនួន៨សន្លឹក អត្តសញ្ញណប័ណ្ណថតចម្លងចំនួន១ច្បាប់ និងកាតចាក់វ៉ាក់សាំងចំនួន១ច្បាប់។
ចូលរួមគ្រប់ភាគីពាក់ព័តន្ធ័ជាចលកដើម្បីកសាងសក្តានុពលត្រៀមលក្ខណៈ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាឆ្នាំ២០២៣ដែលព្រះរាជាណាចក្រកម្ពុជាយើងមានមហាកេត្តិយសធ្វើជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ថា កីឡាជាតិលើកទី៣ គ្រោងរៀបចំពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២២ ៕ អត្ថបទ៖ ជាវ ចន្ធូ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner