អាជ្ញាធរខេត្តមួយចំនួនផ្អាកការធ្វើដំណើររបស់យាន្ដយន្ដធុនធ្ងន់ ដើម្បីការពារផ្លូវជាតិពី​ជំនន់​ទឹក​ភ្លៀង

ភ្នំពេញ៖អាជ្ញាធរខេត្តមួយចំនួនបានសម្រេចផ្អាកការធ្វើដំណើររបស់យាន្ដយន្ដធុនធ្ងន់ដើម្បីការពារផ្លូវជាតិពីជំនន់ទឹកភ្លៀង។មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​ព្រះវិហារនិង​ខេត្ត​កំពង់​ធំបានចេញលិខិតផ្សេងគ្នាកាលកាលពីថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២២ដោយ​សម្រេច​ផ្អាក​ចរាចរណ៍​ជា​បណ្ដោះ​​អាសន្ន​ចំពោះ​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ភូមិសាស្ត្រខេត្តទាំងពីរចាប់ពីថ្ងៃទី២៦ខែកញ្ញារហូតដល់មានការជូនដំណឹងជាថ្មី។

មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារលើកឡើងក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួនថា អាជ្ញាធរខេត្តនៅ​ក្នុង​ខេត្ត​ព្រះវិហារបិទចរាចរណ៍ទាំងស្រុងចំពោះរថយន្តធុនធ្ងន់ចាប់​ពី​​កំណាត់​ផ្លូវ​ជាតិ​លេខ​៩ ពី​គីឡូ​ម៉ែត្រ​លេខ​៥៦០ដល់​លេខ​៥៦១ ដែល​ស្ថិត​ក្នុង​ភូមិ​ម្លូ​ព្រៃ ឃុំ​ម្លូ​ព្រៃ​មួយ ស្រុក​ឆែប ​រហូតដល់មានការជូនដំណឹងជាថ្មី។

មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ៖«ការផ្អាកចរាចរណ៍នេះដោយសារស្ថានភាពទឹកជំនន់ភ្លៀងបានបន្តឡើងរហូតដល់កម្រិតប្រកាសអាសន្នធ្វើឱ្យថ្នល់ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្ដធ្ងន់ធ្ងន់បានទេ។

មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត​កំពង់ធំ បានជូនដំណឹងពីការផ្អាកចរាចរណ៍រថយន្ដធ្ងន់ ចាប់​ពី​លើកំណាត់​ផ្លូវ​ផ្សេង​គ្នា​ចំនួន​៣​ខ្សែ រួម​មានទី១ ផ្លូវ​​ជាតិ​លេខ​៦ ពី​គីឡូ​ម៉ែត្រ​លេខ​២២០​ដល់​២២៤ ស្ថិត​ក្នុង​ភូមិ​ត្រាច ឃុំ​កំពង់​ចិន​ជើង ​នៅ​ទី​ប្រជុំ​ជន​ភូមិ​ត្នោត ឃុំ​កំពង់​ចិន​ជើង   ទី២ផ្លូវ​ខេត្ត​លេខ​២៦៤​D ស្ថិត​នៅ​ក្នុ​ង​ឃុំ​បន្ទាយ​ស្ទោងទី៣​ផ្លូវ​ខេត្ត​លេខ​២៦៤​G ស្ថិត​នៅ​ក្នុង​ភូមិ​តាទ្រាល ឃុំ​ប្រឡាយ។

មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំបញ្ជាក់ថា៖«ដោយ​សារ​តែ​ជំនន់​ទឹក​ភ្លៀងបានជន់លិចយ៉ាងខ្លាំង ជាហេតុបណ្ដាលឱលិចលង់តាមបណ្ដាផ្លូវមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ស្ថានភាពបែបនេះធ្វើឱ្យផ្លូវស្ពានមិនអាចទ្រទម្ងន់រថយន្ដធ្ងន់បានទេ។ការផ្អាកចរចរណ៍នេះដើម្បីបង្ការគ្រោះថ្នាក់ជាយថា​ហេតុ​​និងទប់ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់»។

ការ​ព្យាករណ៍​ស្ថាន​ភាព​អាកាស​ធាតុ​ខាង​មុខ​នេះ ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម បាន​ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២២ ឥទ្ធិពល​ព្យុះ​ទី​១៦ ឈ្មោះ ណូ​រុ (NORU) នឹង​ធ្វើ​ឲ្យ​បណ្ដា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​លព្យុះទី១៦ ឈ្មោះ ណូរុ (ទោងវំនួន ដែលសិ្ថតក្នុងខេត្តព្រះវិហារ និងចេ្តកំពង់ធំា ឆ្នាំ២០២២។កម្ពុជា រួម​មាន​៖ ខេត្ត​ឧត្ដរ​មាន​ជ័យ ព្រះ​វិហារ រតន​គិរី សៀម​រាបបន្ទាយ​មាន​ជ័យ ប៉ៃ​លិន បាត់​ដំបង និង​ខេត្ត​ពោធិ៍​សាត់​។ ស្ថានភាពនេះនឹងបណ្ដាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន បូក​ផ្សំ​នឹង​បរិមាណ​ទឹក​ភ្លៀង​ដែល​ហូរ​មក​ពី​ប្រទេស​ថៃ​បន្ថែម​ទៀត អាច​បង្ក​ឲ្យ​ទី​ទំនាប​ជាប់​ផ្លូវ​ទឹក និង​ផ្លូវ​ទឹក​នៅ​ក្នុង​ភូមិ​សាស្ត្រ​នៃ​បណ្តា​ខេត្ត​ទាំង​នោះ ប្រឈម​នឹង​ជំនន់​ទឹក​ភ្លៀង (I-lash flood)និង​ជំនន់​ដោយ​បរិមាណ​ទឹក​ហួស​កម្រិត (Overflow)។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​បណ្តា​ខេត្ត​មួយ​ចំនួន​ដូច​ជា​ឧត្តរ​មាន​ជ័យ បន្ទាយ​មាន​ជ័យ ពោធិ៍​សាត់ បាត់​ដំបង់ សៀម​រាប និង​កំពង់​ធំ​ផង​ដែរ កំពុង​ជួប​ការ​ជន់​លិច​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង និង​ទឹក​ហូរ​ធ្លាក់​មក​ពី​ប្រទេស​ថៃ​៕

ដោយ៖ជា សុខនី

ads banner