ថៃមានមនុស្ស ៨១១នាក់ទៀតឆ្លងកូវីដ-១៩ និង ៩នាក់ទៀតស្លាប់ក្នុងពេល ២៤ម៉ោង

បាងកក៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨១១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។

ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៦៧៤នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ ។

គិតមកដល់ព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួនជាង ៤.៦៨លានករណី ក្នុងនោះមានអ្នកស្លាប់ ៣២,៧៤៥នាក់ និងអ្នកជាសះស្បើយឡើងវិញគឺជាង ៤.៦៤លាននាក់៕ ប្រភពពីបាងកកប៉ុស្តិ៍ , ដោយ៖ សារ៉ាត

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner