ក្រសាំងហូបផ្លែផ្តល់ទាំងជាអាហារ និង ឱសថព្យាបាលរោគជំងឺ

ភ្នំពេញ៖បើនិយាពីក្រសាំងហូបផ្លែ(wood apply tree)គឺនរណាក៏បានស្គាល់ និងធ្លាប់បរិភោគវាដែរ។តើអ្នកដឹងទេអាហារមួយប្រភេទនេះគេអាចយកមកធ្វើជាអាហារ និងពិសេសអាចធ្វើការព្យាបាលរោគជំងឺស្រ្តីបានថែមទៀត។

បើតាមទំព័រហ្វេសប៊ុកក្រសួងបរិស្ថានបានឱ្យដឹងថា៖ ដើមក្រសាំងជាទូទៅមានកម្ពស់៦-២០ម មានបន្លារឹងប្រវែង ៨ស.ម ដុះនៅលើស្ទើរតែគ្រប់ផ្នែកនីមួយៗនៃដើម តែមានមែកខ្លះគ្មានបន្លាទេ។ ស្លឹករួមស្និតសេស (odd-pinnate leaf) កូនស្លឹកមានចំនួន៣-៤គូរ គ្មានទង (petiolule) ឬអាចមានទងខ្លីៗ។ ផ្កាចេញជាបញ្ចុំតាមគល់ ឬចុងមែក មានពណ៌ស និងលឿងខ្ចី មានត្របកផ្លា ៤-៦(sepals) ស្រទាប់ផ្កា ៤-៦(petals) ពណ៌ស កេសរឈ្មោល ១៦-២០ពណ៌ស វែងស្មើនឹងស្រទាប់ផ្កា ហើយមានទងជាប់គ្នានៅបាត។

ក្រសាំងមាន ផ្លែរាងដុំមូល (globose) មានអង្គត់ផ្ចិត ៤-៨ស.ម។ សម្បកផ្លែ (pericarp) រឹងមានពណ៌បៃតងចាស់ និងមានគ្រាប់ច្រើន។ ផ្កាមានក្លឹនក្រអូបប្រហើរ និងចេញផ្លែនៅក្នុងខែមីនា-កក្កដា។ ជាទូទៅក្រសាំងហូបផ្លែដុះនៅតាមដីពុំសូវមានជីជាតិ នៅតាមទីជនបទ។
ការប្រើប្រាស់បាន ២បែប ជាគ្រឿងទេស និងឱសថ៖
-គ្រឿងទេស ផ្កានឹងស្លឹកខ្ចីធ្វើជាអន្លក់ទឹកគ្រឿង និងសម្លកកូរ។ ផ្លែធ្វើជាសម្លម្ជូរគ្រឿង ប្រហុកកប់។
-ឱសថ សម្បកដើមជំនួយសរសៃពោះស្រ្តី៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner