សាកលវិទ្យាល័យភូមិន្ទកសិកម្ម ចុះMOUជាមួយជប៉ុន លើគម្រោងស្រាវជ្រាវ “ការកាត់បន្ថយការបំភាយឧស្ម័នមេតានចេញពីវាលស្រែតាមរយៈបច្ចេកទេសគ្រប់គ្រងទឹកសមស្រប”

ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានចុះអនុស្សារណៈយោគយល់គ្នាលើគម្រោងស្រាវជ្រាវស្ដីអំពី “ការកាត់បន្ថយការបំភាយឧស្ម័នមេតានចេញពីវាលស្រែតាមរយៈបច្ចេកទេសគ្រប់គ្រងទឹកសមស្រប” ជាមួយមជ្ឈមណ្ឌលអន្ដរជាតិសម្រាប់ការស្រាវជ្រាវកសិកម្មនៃប្រទេសជប៉ុន។ គម្រោងនេះមានគោល បំណងចូលរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងបង្កើនទិន្នផលស្រូវនៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ។

ភាគីទាំងពីរបានចុះកិច្ចព្រមព្រៀង និងឯកភាពជ្រើសរើសយកទីតាំងភូមិសាស្រ្ដខេត្ដពោធិ៍សាត់សម្រាប់ ធ្វើការសិក្សាស្រាវជ្រាវ ។ គម្រោងនេះមានរយៈពេល៥ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២៣រហូតដល់ឆ្នាំ២០២៨។

ឯកឧត្ដមសាស្រ្ដាចារ្យបណ្ឌិត ង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មបានថ្លៃងអំណរគុណដល់មជ្ឈមណ្ឌលអន្ដរជាតិសម្រាប់ការស្រាវជ្រាវកសិកម្មនៃប្រទេសជប៉ុនដែលបាន ជ្រើសរើសយកសាកលវិទ្យាល័យភូមិន្ទកសិកម្មជាដៃគូរក្នុងការអនុវត្ដគម្រោងនេះ។

គួរកត់សម្គាល់ផងដែរថា សាកលវិទ្យាល័យភូមិន្ទកសិកម្មគឺជាសាកលវិទ្យាល័យឈានមុខគេនៅក្នុងប្រទេសកម្ពុជាក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស និងស្រាវជ្រាវលើជំនាញកសិកម្ម ព្រៃឈើ ជលផល បសុសត្វ កែឆ្នៃអាហារ អភិវឌ្ឍន៍ជនបទ គ្រឿងយន្ដកសិកម្ម កៅស៊ូ និងរដ្ឋបាលដីធ្លី ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner