ផ្ទះពលរដ្ឋជិត៦ពាន់គ្រួសាររងផលប៉ះពាល់ជំនន់ទឹកភ្លៀង នៃចំហាយព្យុះណូរុ (Video Inside)
អត្ថបទដោយ៖
Apsara Net
យ៉ាងហោចផ្ទះពលរដ្ឋចំនួន៥ពាន់៨៩២គ្រួសារ រួមនឹងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ក្នុងខេត្តកំពង់ធំ បានប៉ះពាល់ដោយជំនន់ទឹកភ្លៀង ខណៈការព្យាករណ៍បានជូនដំណឹងការរងចំហាយឥទ្ធិពលនៃព្យុះទី១៦ឈ្មោះ ណូរុ។ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី២៨ កញ្ញានេះ បានដឹកនាំមន្ដ្រីពាក់ព័ន្ធចុះពិនិត្យ ស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងបង្កផលប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋ ស្ថិតនៅក្នុងឃុំបន្ទាយស្ទោង នៃស្រុកស្ទោង។ អប្សរាណិតរាយការណ៍