ប្រមុខរដ្ឋស្តីទីទទួលជួលគណៈប្រតិភូគណៈកម្មការព្រឹទ្ធសភាថៃ ផ្នែកស៊ើបអង្កេតអំពើពុករលួយ, ការប្រព្រឹត្តខុស និងពង្រឹងអភិបាលកិច្ចល្អ (Video Inside)

ប្រមុខរដ្ឋស្តីទីសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអនុញ្ញាតឱ្យគណៈប្រតិភូគណៈកម្មការស៊ើបអង្កេតអំពើពុករលួយ, ការប្រព្រឹត្តខុស និងពង្រឹងអភិបាលកិច្ចល្អ នៃព្រឹទ្ធសភារបស់ប្រទេសថៃ បានចូលសម្តែងការគួរសមនៅថ្ងៃទី២៨កញ្ញានេះ។

គណៈប្រតិភូនៃគណៈកម្មការ របស់ព្រឹទ្ធសភាថៃ ដឹកនាំដោយឧត្តមនាវីឯក លោក សេសថាវ៉ាត វង្សសុវណ្ណ បានបញ្ជាក់ ប្រាប់សម្តេចប្រមុខរដ្ឋស្តីទីថាដំណើររបស់គណៈប្រតិភូក្នុងគោលបំណងសិក្សាស្វែងយល់អំពីការងារប្រឆាំងអំពើពុករលួយ។ លោកឧត្តមនាវីឯក បានថ្លែងសង្ឃឹមថា សភានៃប្រទេសទាំង ពីរ នឹងមានកិច្ចសហប្រតិបតិ្តការជាមួយគ្នានៅលើវិស័យនេះ។

សម្តេចប្រមុខរដ្ឋស្តីទី បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ដែលបានអញ្ជើញ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងសម្តេចជឿជាក់ថា ដំណើរទស្សនកិច្ច របស់គណៈប្រតិភូនៅកម្ពុជានាឱកាសនេះ នឹងរួមចំណែកដ៏សំខាន់ដល់ការពង្រឹងពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរជាងមុន ដើម្បី ជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរទាំងពេលបច្ចុប្បន្ន និងក្នុង ពេលអនាគត។

ឧត្តមនាវីឯក លោក សេសថាវ៉ាត វង្សសុវណ្ណ បានថ្លែងចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈ ប្រតិភូនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺជាការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ ស្វែងយល់គ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងនៃប្រទេសទាំងពីរឱ្យកាន់តែរឹតតែជិតស្និតបន្ថែមទៀត។

ads banner