កម្ពុជានិងឥណ្ឌូណេស៊ីប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ (Video Inside)

កម្ពុជាដែលមានពលរដ្ឋជាង១៦លាននាក់ និងឥណ្ឌូណេស៊ីដែលមានពលរដ្ឋជាង២៧៣ លាននាក់ បានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត ដើម្បីស្ដារវិស័យ ទេសចរណ៍ទាំងអស់គ្នា។

ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងក្នុងជំនួបរវាង រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាលោក ថោង ខុន និងរដ្ឋមន្ត្រីទេសចរណ៍និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូណេស៊ីលោក សាន់ឌីយ៉ាហ្គា សាឡាហ៊ូឌីន អ៊ូណូ Sandiaga Salahudin Uno ។

រដ្ឋមន្ត្រីទេសចរណ៍និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូណេស៊ី នាល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ក្នុងប្រទេសឥណ្ឌូណេស៊ី។ គួរបញ្ជាក់ថាវត្តមានរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាក្នុងប្រទេសឥណ្ឌូណេស៊ី គឺដើម្បី អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ប្រទេសG20 និងទិវាទេសចរណ៍ពិភពលោក ដែលរៀបចំធ្វើនៅទីក្រុងបាលី រវាងពីថ្ងៃទី២៦-២៧ ខែកញ្ញា ឆ្នាំ២០២២។

រដ្ឋមន្ត្រីកម្ពុជានិងឥណ្ឌូណេស៊ី ក្នុងជំនួបទ្វេភាគី បានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំង២, ការជំរុញការហោះត្រង់ឱ្យកាន់តែច្រើនរវាងប្រទេស ទាំង២ដោយ ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី Lion Air និងCity Link។

រដ្ឋមន្ត្រីទាំង២ប្រទេស បានជំរុញការចែករំលែកបទពិសោធន៍ទេសចរណ៍រវាងគ្នាទៅវិញទៅមក តាមរយៈការចូលរួមទស្សនកិច្ចសិក្សា និងសិក្ខាសាលា, ជំរុញការចែករំលែកបទពិសោធន៍ល្អៗ ក្នុងការអភិវឌ្ឍទេសចរណ៍សហគមន៍, ទេសចរណ៍ធម្មជាតិ, ការអភិវឌ្ឍ និងគ្រប់គ្រងតំបន់ឆ្នេរ និងភាគីទាំងពីរនឹងចែករំលែកបទពិសោធន៍ស្ដីពីការអភិវឌ្ឍ និងគ្រប់គ្រងទេសចរណ៍តំបន់សៀមរាបថែមទៀត។

ក្នុងជំនួបដដែលនោះ រដ្ឋមន្ត្រីឥណ្ឌូណេស៊ី បានថ្លែងថាគេនឹង ពិនិត្យរៀបចំដំណើរទស្សនកិច្ចនៅកម្ពុជា ជាពិសេសអំឡុងពេលនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។

ads banner