លោកអភិបាលស្រុកកំពង់លែងសហការជាមួយអាជ្ញាធរខេត្ត ដឹកនាំក្រុមការងារចុះពិនិត្យទីទួលសុវត្ថិភាពនៅឃុំផ្លូវទូក ដើម្បីជម្លៀសប្រជាពលរដ្ឋចំនួន ១៤៦គ្រួសារដែលផ្ទះត្រូវបានលិចទឹកជំនន់ ទឹកទន្លេខណៈដែលកំពុងហក់ឡើងខ្លាំង

កំពង់ឆ្នាំង ៖ លោក យ៉ែម លក្ខិណា អភិបាលនៃគណៈអភិបាលស្រុកកំពង់
លែង នៅព្រឹកថ្ងៃទី២៨ ខែកញ្ញ ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចម្រុះ រួមមានអនុសាខាកាកបាទក្រហមស្រុកនិងកាកបាទក្រហមខេត្តចុះត្រួតពិនិត្យមើលទីទួលសុវត្ថិភាព ដើម្បីត្រៀមជម្លៀសពលរដ្ឋចេញពីទឹកទន្លេ ដែលកំពុងហក់ឡើងខ្លាំង ធ្វើអោយលំនៅឋានពលរដ្ឋចំនួន ១៤៦ខ្នងត្រូវបានលិចទឹក។

លោកអភិបាលស្រុកបានឲ្យដឹងថាក្នុងពេលចុះពិនិត្យផ្ទះប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេក្នុងឃុំផ្លូវទូក ផ្ទះប្រជាពលរដ្ឋចំនួន ១៤៦ខ្នងត្រូវបានលិចទឹកក្នុងនោះផ្ទះខ្លះប្រជាពលរដ្ឋបានលើកធ្នើឡើងលើរស់នៅជាបណ្ដោះ អាសន្ន និងផ្ទះចំនួន ៨២ខ្នងទៀតត្រូវបានជន្លៀសពួកគាត់មកនៅផ្ទះបងប្អូន និងនៅទីទួលសុវត្តិភាពផងដែរ។

លោកអភិបាលស្រុកបានបញ្ជាក់ថាក្នុងស្ថានភាពនេះបើទឹកនៅតែបន្តឡើងផ្ទះពួកគាត់នៅតែបន្តលិចទៀតនោះ អាជ្ញាធរនិងជន្លៀសពួកគាត់មកកាន់ទីទួលសុវត្ថិភាព វត្តថ្នល់ឈើទាលក្នុងឃុំផ្លូវទូក ហើយអនុសាខាកាកបាទក្រហមស្រុក និងខេត្ត នឹងឧបត្ថម្ភស្បៀងអាហារជូនដល់ពួកគាត់ ។

អាជ្ញាធរឃុំផ្លូវទូកបានឲ្យដឹងថា កន្លងមក ២ឬ៣ឆ្នាំមុន ទឹកទន្លេតូចឡើងមិនលិចខ្នងកោះនោះទេតែឆ្នាំនេះទឹកទន្លេឡើងធំលិចខ្នងកោះទើបបណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋក្រីក្រដែលសង់ទាបៗត្រូវបានលិចទឹក ចំណែកផ្ទះដែលសង់ខ្ពស់ៗនោះមិនទាន់លិចទឹកនៅឡើយដោយ ឡែកទីទួលវត្តថ្នល់ឈើទាលនៅក្នុងឃុំផ្លូវទូក បើទឹកឡើងប្រមាណ ២ម៉ែត្រទៀតនោះទីទួលវត្តមួយនេះក៏ត្រូវលិចទឹកផងដែរ ។

រីឯនៅស្រុកបរិបូណ៌វិញនៅព្រឹកថ្ងៃទី ២៨ខែកញ្ញានេះ ឯកឧត្តម អ៊ុក សារុន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ចេងចាន់ដូណា អភិបាល ស្រុកបរិបូរណ៌ត្រូវបាន ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត អនុញ្ញាតឱ្យនាំយកអំណោយកាកបាទក្រហមខេត្តទៅចែកជូនប្រជាពលរដ្ឋនៅក្នុងភូមិឆ្នុកទ្រូឃុំឆ្នុកទ្រូចំនួន ៤០គ្រួសារដែលបានរងគ្រោះដោយសារផ្ទះត្រូវលិចទឹកផងដែរ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner