លោក វន ស៊ីផា ត្រូវបានផ្លាស់ពីអភិបាលស្រុកសាមគ្គីមានជ័យ មកកាន់ដំណែងជាអភិបាលស្រុកកំពង់ត្រឡាច ជំនួសលោក ឈឹម វទ្ធា ដែលត្រូវបានប្រកាសឡើងតំណែងជាអភិបាលរង ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលនៃគណៈអភិបាល ស្រុកកំពង់ត្រឡាចថ្មី នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត រួមដំណើរដោយ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ធ្វើថ្នាក់ដឹកនាំមិនត្រូវកើតជម្ងឺតួឯក ធ្វើអ្វីចេះតែត្រូវ រឹងរូសមិនស្តាប់អ្នកជុំវិញខ្លួន គឺមិនទទួលជោគជ័យនោះទេ ប៉ុន្តែការប្រើភាពស្មោះត្រង់ទទួលយកការផ្តល់មតិពីអ្នកជុំវិញខ្លួន ទើបមានសេចក្តីសុខ ទាំងខ្លួនយើងជាថ្នាក់ដឹកនាំ និងសុខទាំងមន្ត្រីរាជការដែលនៅជុំវិញយើង។

ឯកឧត្តម អភិបាលខេត្ត កំពង់ឆ្នាំងបានបន្តថា ស្រុកកំពង់ត្រឡាចគឺជាស្រុកមួយដែលមាន ទំនាស់ច្រើនជាងបណ្តាស្រុកដទៃ គឺមាន រហូតដល់៤៨៤ករណី ប៉ុន្តែរដ្ឋបាលស្រុកកំពង់ត្រឡាច អាណត្តិចាស់ បានខិតខំដោះស្រាយបាន ៤៤៤ករណី នៅសល់ ២៣ករណី នៅមិនទាន់បានដោះស្រាយ និង៧ករណីកំពុងតែបន្តការដោះស្រាយ។ ក្រៅពីដោះស្រាយបញ្ហាលើបញ្ហាទំនាស់ទាំងនេះរដ្ឋបាលស្រុកកំពង់ត្រឡាចអាណត្តិចាស់ ក៏បានខិតខំបង្ក្រាបបទល្មើសនេសាទ និងបទល្មើសនានា ជាមួយសមត្ថកិច្ចជំនាញ ដែលធ្វើឲ្យបទ
ល្មើសមានការថយចុះអ្វីដែលចង់បញ្ជាក់នៅពេលនេះ គឺចង់ឲ្យអភិបាលស្រុកដែលទើបចូលកាន់តំណែងថ្មី បន្តខិតខំប្រឹងប្រែងនូវសកម្មភាពនេះជាបន្តទៀត ។

ជាមួយគ្នានេះ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានផ្ដាំផ្ញើដល់លោកអភិបាលស្រុក កំពង់ត្រឡាច ដែលទើបចូលកាន់តំណែងថ្មី ត្រូវខិតខំរិតចំណងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីធ្វើការងារបម្រើប្រជាពលរដ្ឋឱ្យបានល្អ ដោយចុះដោះស្រាយនូវបញ្ហាដែលពួកគាត់ជួបទុក្ខលំបាក ទាន់ពេលវេលា ដោយប្រើមធ្យោបាយចុះដល់មូលដ្ឋាន ឱ្យកៀកនឹងប្រជាពលរដ្ឋទើបដឹងសុខទុក្ខនូវអ្វីដែលពួកគាត់ចង់បាន ។

ត្រូវវពង្រឹកផ្នែក សន្តិសុខ សណ្ដាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គម ជំរុញចលនាមហាជន និង ប្រជាពលរដ្ឋ ឱ្យចូលរួមក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីធានា ក្នុងមូលដ្ឋានគ្មានចោរកម្មគ្មានល្បែងស៊ីសង គ្មានក្មេងទំនើងនិងគ្រឿងញៀនជាដើម ។

សូមបញ្ជាក់ថានៅក្នុងពិធីនោះ គឺត្រូវបានប្រកាស លោក វន ស៊ីផា ជាអភិបាលស្រុកកំពង់ត្រឡាចថ្មីជំនួស លោក ឈឹម វុទ្ធា ដែលត្រូវបានប្រកាសឡើងកាន់តំណែងជាអភិបាលរងខេត្តកំពង់ឆ្នាំង ៕
សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner