ថៃបន្តមានអ្នកជំងឺកូវីដ១៩ស្លាប់ប្រចាំថ្ងៃចំនួន ១០នាក់ទៀត

បាងកក៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍ទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការស្លាប់អ្នកជំងឺកូវីដ១៩ ចំនួន ១០នាក់បន្ថែមទៀត និង រកឃើញករណីឆ្លងថ្មីៗចំនួន ៦៣៧ករណីបន្ថែម ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

ក្រសួងក៏បានប្រកាសថា អ្នកជំងឺចំនួន ៧៩០នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយដែរ ក្នុងពេល២៤ម៉ោងដូចគ្នានេះ។

គិតត្រឹមព្រឹកថ្ងៃទី២៩ ខែកញ្ញានេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួនជាង ៤.៦៨លានករណី ក្នុងនោះមានអ្នកស្លាប់ ៣២,៧៥៥នាក់ និងអ្នកជាសះស្បើយឡើងវិញគឺជាង ៤.៦៤លាននាក់៕ ប្រភពពីបាងកកប៉ុស្តិ៍, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner