សម្តេចតេជោ ហ៊ុន សែន ប្រកាសយកថ្ងៃទី២០ ខែសីហា ជាទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសយកថ្ងៃទី២០ ខែសីហា ជាទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស។ ការប្រកាសបែបនេះរបស់ សម្តេចអគ្គមហាសេនាបតីបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស លើកទី៦ ក្រោមប្រធានបទ៖ “សូមកុំយកកម្ពុជា ជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស” ដោយមានការយាង និងនិមន្តចូលរួមពីសំណាក់ សម្តេចព្រះមហាសង្ឃរាជាទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃបណ្តាក្រសួងស្ថាប័ន តំណាងអង្គទូត និងស្ថានតំណាងនៃបណ្តាប្រទេសជាមិត្តប្រចាំនៅកម្ពុជា តំណាងនិកាយសាសនា យាយជី តាជី លោកគ្រូអ្នកគ្រូ សិស្សនិស្សិតជាច្រើនទៀត ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសយកថ្ងៃទី២០ ខែសីហា ជាទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស។ សម្ដេចថា ថ្ងៃទី ២០ ខែសីហា រៀងរាល់ឆ្នាំ ជាថ្ងៃដែលសាសនាធំៗ និកាយនានា នៅកម្ពុជាជួបប្រជ៉ំគ្នា ដើម្បីចែករំលែកការងារ សាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងរបស់យើងទាំងអស់គ្នា សូមធ្វើដូចភ្លៀងរលឹម ក៉ំធ្វើតែមួយថ្ងៃ ។ សាសនានានាអាចជួបគ្នាប្រជ៉ំនៅតាមខេត្ត តាមស្រុក តាមឃ៉ំ តាមភូមិ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់អង្គទូតបរទេសនានាសូមចូលរួមជាមួយកម្ពុជា ព្រោះបញ្ហាជួញដូរមនុស្សជាបញ្ហារួម។

ក្នុងកម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្សប្រាំមួយលើកកន្លងមកនេះ មានការចូលរួមពីនិកាយនៃសាសនាធំៗ បី គឺ ព្រះពុទ្ធសាសនា ឥស្លាមសាសនាកម្ពុជា និងគ្រិស្តសាសនា ប្រកបដោយឆន្ទៈ និងបានព្រមព្រៀងគ្នាស្វែងរកវិធីសាស្ត្រ ដើម្បីអប់រំ ទូន្មាន ប្រៀនប្រដៅមនុស្សទាំងឡាយ ឲ្យប្រព្រឹត្តនូវអំពើល្អ ចេះស្រឡាញ់ខ្លួនឯង ស្រឡាញ់គ្រួសារ ស្រឡាញ់មនុស្សជាតិ និងចេះជួយការពារគ្នាទៅវិញទៅមក មិនសាងបាបគ្រោះលើអ្នកដទៃឲ្យរងទុក្ខដោយសារខ្លួន ៕ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner