សម្តេចតេជោ ហ៊ុន សែន៖ ការ ជួញ ដូរ មនុស្ស គឺ មិន មែន មាន តែប្រទេសកម្ពុជាទេ ខណៈកម្ពុជា កំពុងរួមគ្នាប្រយុទ្ធប្រឆាំង បញ្ហានេះ

ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស លើកទី៦ ក្រោមប្រធានបទ៖ “សូមកុំយកកម្ពុជា ជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស” ដោយមានការយាង និងនិមន្តចូលរួមពីសំណាក់ សម្តេចព្រះមហាសង្ឃរាជាទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃបណ្តាក្រសួងស្ថាប័ន តំណាងអង្គទូត និងស្ថានតំណាងនៃបណ្តាប្រទេសជាមិត្តប្រចាំនៅកម្ពុជា តំណាងនិកាយសាសនា យាយជី តាជី លោកគ្រូអ្នកគ្រូ សិស្សនិស្សិតជាច្រើនទៀត សម្តេចអគ្គមហាសេនាបតីបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ទោះ បី បច្ចុប្បន្ន ប្រទេសកម្ពុជា ត្រូវបានចាត់ ក្នុង ចំណោមប្រទេស គួរ ព្រួយបារម្ភ ហើយ បាន និង កំពុង រួម គ្នា ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ប៉ុន្តែសម្តេច ក៏ បានលើកឡើងដែរថា ការ ជួញ ដូរ មនុស្ស គឺ មិន មែន មាន តែប្រទេសកម្ពុជាទេ ។

សម្តេចតេជោ ហ៊ុន សែន បាន មាន ប្រសាសន៍ បន្តថា ឥឡូវនេះ រាជរដ្ឋាភិបាល ក៏ ត្រូវ ការ ចូលរួម ពី គ្រប់ សាសនា ដើម្បី ចូល រួម ប្រយុទ្ធ ប្រឆាំងនឹ ងការជួញដូរមនុស្ស។ ប៉ុន្តែទោះជាយ៉ាងណា សម្តេចបានវាយតម្លៃថា ប្រសិន បើ គ្មាន ការបកស្រាយច្បាស់លាស់ទេ ប្រទេសរបស់ យើង គេ អាច បក ស្រាយ អាក្រក់ បំផុត នៅ លើ ពិភពលោក។ សម្តេច មាន ប្រសាសន៍ថា ស្ថានភាពនៃការជួញដូរមនុស្ស ឧក្រិដ្ឋកម្ម ឬ ចំណាក ស្រុក គឺ មិន មែនមានតែកម្ពុជា១ទេ យ៉ាងណាមិញ ដូចជាសហរដ្ឋអាមេរិកជាដើម កន្លង មក អតីត ប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ត្រាំ រហូតចង់ធ្វើរបងខ័ណ្ឌរវាងអាមេរិក និងមិចស៊ិច មិន ឱ្យ មាន ការ ឆ្លងចូលពីមិចស៊ិច ចូលអាមេរិកជាដើមនោះ។

សម្តេចបានផ្តាំផ្ញើឱ្យគ្រប់តួអង្គទាំងអស់ ធ្វើសកម្មភាពព្រមៗគ្នាទៅលើការបង្រ្កាបគ្រឿងញៀន ល្បែង ស៊ីសងខុសច្បាស់ និងជនប្រព្រឹត្តិបទល្មើសដែលនាំទៅដល់ការជួញដូរមនុស្ស ហើយ ត្រូវ ស្រាវ ជ្រាវ យក ជនប្រព្រឹត្តិបទល្មើស នៃការជួញដូរមនុស្សមកផ្តន្ទាទោសតាមច្បាប់ ជាពិសេស ត្រូវ មាន ការ ត្រៀមបង្ការ ទប់ស្កាត់នូវរឿងអកុសល ទាំងអស់នេះ តាមរយៈវិធានការអប់រំ វិធានការ ច្បាប់ ជាពិសេស កុំ ឱ្យកូ ន ចៅ របស់ យើង ក្លាយ ជា អ្នក រង គ្រោះ ដោយ សារ តែអំ ពើ ខុស ច្បាប់ ទាំង អស់ នេះ និងកុំឱ្យប្រទេសរបស់យើងក្លាយជាជំរក នៃអំពើវេរកម្ម និងធ្វើការគ្រប់គ្រងអាវុធឱ្យត្រឹមត្រូវ៕ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner