សម្តេចតេជោ ហ៊ុន សែន៖ សូមកុំយករូបភាពការជួញដូរមនុស្ស មកដាក់ឲ្យកម្ពុជា ទទួលស្គាល់តៃវ៉ាន់, កម្ពុជា ទទួលស្គាល់ចិនតែមួយប៉ុណ្ណោះ

ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស លើកទី៦ ក្រោមប្រធានបទ៖ “សូមកុំយកកម្ពុជា ជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស” សម្តេចអគ្គមហាសេនាបតីបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សូមកុំយកបញ្ហាការជួញដូរមនុស្ស មកដាក់ឲ្យកម្ពុជា ទទួលស្គាលតៃវ៉ាន់ ។ សម្តេចបញ្ជាក់ថា កម្ពុជា ទទួលស្គាល់ចិនតែមួយប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កន្លងទៅ មានជនរងគ្រោះជាស្រ្តីមួយចំនួន ដែលបានរៀបការជាមួយបុរសតៃវ៉ាន់ បន្ទាប់មកក៏ចាញ់បោកបុរសតៃវ៉ាន់នោះ ក្លាយជារូបភាពការជួញដូរមនុស្ស ហើយបានដាក់សំណើរអន្តរាគមន៍មកខ្ញ៉ំដោយឲ្យខ្ញ៉ំបើកស្ថានទូត ឬស្ថានតំណាងតៃវ៉ាន់នៅកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ខ្ញ៉ំឲ្យយកឯកសារនោះបោះចោល ព្រោះយើងមិនអាចទទួលស្គាល់ចិន២នោះទេ គឺយើងទទួលស្គាល់ចិនតែមួយ។ សម្តេចបានបន្តថា យើងអាចឲ្យការវិនិយោគ ឬអ្នកវិនិយោគមករកស៊ីបាន តែមិនអាចបើកស្ថានទូត ឬស្ថានតំណាងនោះទេ៕ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner