កម្ពុជាបណ្ដេញជនបរទេសចំនួនជិត៣០០នាក់ចេញពីប្រទេសក្នុងរយៈពេល១សប្ដាហ៍ចុងក្រោយ

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រកាសថាកម្ពុជាសម្រេចបណ្ដេញជនបរទេសចំនួន២៩៦នាក់ក្នុងមួយសប្ដាហ៍ចុងក្រោយគិតចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៨ខែកញ្ញា។ កាលពីថ្ងៃទី២៣ខែកញ្ញា អគ្គនាយកដ្ឋានអន្តរប្រវេសន៍បានបណ្ដេញជនបរទេសចេញពីកម្ពុជាចំនួន២៣០នាក់ ចេញពីកម្ពុជាតាមច្រកអន្តរជាតិព្រែកចាកក្នុងខេត្តកំពតនិងអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ។

អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ជនបរទេសចំនួន២៣០នាក់ដែលត្រូវបណ្ដេញចេញកាលពីថ្ងៃទី២៣ខែកញ្ញានោះ មានជនជាតិវៀតណាមចំនួន២២៨នាក់ និងជន ជាតិចិនចំនួន០២នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍។

ករណីទី២នៅថ្ងៃ២៧និង២៨ខែកញ្ញា អគ្គនាយកដ្ឋានអន្តរប្រវេសន៍បណ្ដេញជនបរទេសចេញចំនួន៦៦នាក់ ។ ជនបរទេសខ្លះត្រូវបណ្ដេញចេញតាមច្រកអន្តរជាតិប៉ោយប៉ែត ខ្លះទៀតត្រូវបណ្ដេញចេញតាមជើងយន្ដហោះ។

សេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅថ្ងៃទី២៨ខែកញ្ញាបញ្ជាក់ថា៖«អគ្គនាយដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន៦៦នាក់ ស្រី២៥នាក់ មាន០៣សញ្ជាតិ ក្នុងនោះជនជាតិថៃចំនួន៦៤នាក់ ស្រី២៥នាក់ ជនជាតិឥណ្ឌាចំនួន០១នាក់ ភេទប្រុស និងជនជាតិនីហ្សេរីយ៉ាចំនួន០១នាក់»។

សេចក្ដីប្រកាសដដែលបន្ថែមថា ជនបរទេសទាំងអស់នោះត្រូវបានចាប់ខ្លួនដោយសារតែអាជ្ញាធររកឃើញថាពួកគេប្រព្រឹត្តិល្មើសច្បាប់អន្តរប្រវេសន៍កម្ពុជា។ សេចក្ដីប្រកាសព័ត៌ មាន៖«ជនបរទេសចំនួន៦៦នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់គ្នាលិខិតស្នាក់នៅ លួចស្នាក់នៅខុសច្បាប់លើសទិដ្ឋាការកំណត់ និងប្រើប្រាស់លិខិតឆ្លងដែនមិនប្រក្រតី ។ត្រូវធ្វើការបណ្ដេញចេញតាមប្រកាសក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល៣ឆ្នាំ»។

អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមលោកបណ្ឌិតមាស នី ស្វាគមន៍ការអនុវត្តច្បាប់អន្តរប្រវរសន៍នៅកម្ពុជា។ទោះយ៉ាងណាលោកសង្កេតឃើញថា ការអនុវត្តច្បាប់អន្តោប្រវេសន៍នៅមានចន្លោះប្រហោងខ្លាំងដែលបង្កភាពងាយស្រួលដល់ជនល្មើស យកកម្ពុជាជាទីតាំងប្រព្រឹត្តបទល្មើសផ្សេងៗបាន។លោកស្នើឱ្យអាជ្ញាធររឹតបន្តឹងថែមទៀតចំពោះបញ្ហាអន្តរប្រវេសន៍ខុសច្បាប់នេះដោយគ្មានករណីលើកលែងឡើយ៕

ដោយ:វណ្ណ ស័ក្កិ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner