យានយន្តល្មើសចំនួន ៥៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី២៨ ខែកញ្ញា ម្សិលមិញ

ភ្នំពេញ ៖ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញ សមត្ថកិច្ចជំនាញចរាចរណ៍ នៅទូទាំងប្រទេស បានដាក់គោលដៅសរុបចំនួន ២៥គោលដៅ ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ១.១៤៤ គ្រឿង ម៉ូតូ ចំនួន ៩៥៤ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៥៤ គ្រឿង មាន ម៉ូតូ ចំនួន ៣៦ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី២៦ ខែកញ្ញានេះ ។

ប្រភពដដែលបន្តដឹងទៀតថា ក្នុង រយៈពេល ២៨ ថ្ងៃ ( ថ្ងៃ ទី ០១-២៨ ខែកញ្ញា ) ការ រឹត បន្ដឹង ការ អនុវត្ត ច្បាប់ ស្ដី ពី ចរាចរណ៍ ផ្លូវគោក យានយន្ត ចូល គោលដៅ មាន ចំនួន ៤៧.៩៦៨ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៦.៩៦១ គ្រឿង ម៉ូតូ មាន ចំនួន ៥.៦២៤ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩ អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។

របាយការណ៍ ដដែល បាន វាយតម្លៃ រយៈពេល ២៨ ថ្ងៃ នៃ ខែកញ្ញា នេះ ឃើញ ថា ការ អនុវត្ត តាម អនុក្រឹត្យ ការ ផាកពិន័យ យានយន្ត ល្មើស បាន ដំណើរការ ទៅ យ៉ាង ល្អ ប្រសើរ ទទួល បានការ គាំទ្រ ពិសេស អ្នក ប្រើប្រាស់ ផ្លូវ ទាំងអស់ បាន ចូលរួម គោរព ច្បាប់ ចរាចរណ៍ យ៉ាង ល្អ ប្រសើររផងដែរ ។

សូមជម្រាបផងដែរថា នៅថ្ងៃទី២៨ ខែកញ្ញា ម្សិលមិញនេះ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បណ្តាលអោយមនុស្សស្លាប់ចំនួន ២នាក់(ស្រីគ្មាន) របួសធ្ងន់ចំនួន ៦នាក់(ស្រី ១នាក់) ដែលបានកើតឡើង ដោយសារតែការប៉ះទង្គិចគ្នា ចំនួន ៥លើក ៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner